ម៉ូតូពីរគ្រឿងពន្លះគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៤

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណះជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអគ្គបញ្ជាការដ្ឋានកងទ័ព្ធជេីងគោក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

 សពជនរងគ្រោះឈ្មោះ ហៀង  ចន  ភេទប្រុសអាយុ២១ឆ្នាំ  ស្នាក់ភូមិព្រៃឥដ្ឋ  ឃុំពោធិអង្កង  ស្រុកបសេដ្ឋ  ខេត្តកំពង់ស្ពឺ។ ចំណែកអ្នករងរបួសឈ្មោះ សោម សីហា  ភេទប្រុសអាយុ៣២ឆ្នាំ  ស្នាក់នៅភូមិស្វាយប៉ាក  សង្កាត់ស្វាយប៉ាក  ខណ្ឌឬស្សីកែវ ។ 

  បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា   មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកឌ្រីមសង់  ស៊េរី២០២០  ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ1HY 3247 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកជាមួយម៉ូតូម៉ាកlet’s  ពណ៌សពាក់ស្លាកលេខតាកែវ1T 2374 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងទិសដៅទីកេីតទៅលិចក្នុងល្បឿនលឿនដូចគ្នាហេីយបានបុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូLet’sស្លាប់នៅកន្លែងកេីតហេតុចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 

  ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីធ្វេីការវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner