តំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សំណេះសំណាល​ជាមួយសិក្ខា​កាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៥

នៅថ្ងៃចន្ទ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តម សេនីយ៍ឯក បណ្ឌិត  ដួង  ហេង  ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ  នាយករដ្ឋមន្ត្រី  និង ជាមេបញ្ជាការរង  បញ្ជាការដ្ឋានអង្គរក្ស   តំណាង ដ៏ខ្ពង់ខ្ពស់ របស់  ឯកឧត្តម  នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត  ហ៊ីង  ប៊ុន ហៀង  អគ្គមេបញ្ជាការរង  ខ.ភ.ម  និង ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស  និង ឯកឧត្ដម  នាយឧត្តមសេនីយ៍  ហ៊ុយ  ពិសិដ្ឋ  រដ្ឋលេខាធិការ ក្រសួងការពារជាតិ  ប្រចាំការអចិន្ដ្រៃយ៍ នៅបញ្ជាការដ្ឋានអង្គរក្ស  ក្នុងពិធី ជួបសំណេះសំណាលជាមួយ នាយក នាយរង យោធាចារ្យ  នាយ ពលទាហាន  ក្នុង មជ្ឈមណ្ឌល ហ្វឹកហ្វឺន  និង សិក្ខាកាម ហ្វឹកហ្វឺន  ជំនាញ អង្គរក្ស ពិសេស ជំនាន់ ទី ២៥  នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស  (ភ្នំ ស្រង់ )  ស្ថិតក្នុងស្រកគងពិសី ខេត្តកំពង់ស្ពឺដែល មានសិក្ខា្ខកាមចំនួន  ៦០៣  នាក់  ព្រមទាំងមន្ត្រី អមដំណើរ ចំនួន ៤១រូប  ព្រមទាំងកម្លាំងការពារ ៦នាក់។

ក្រោយពីធី សំណេះសំណាល បានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ  ឯកឧត្តមបណ្ឌិតបានជួយ ឧបត្ថម្ភថវិកា ដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនព្រមទាំង ឯកឧត្តម  មេញ្ជាការ  មេញ្ជាការរង  នាយ ពលទាហាន ទាំងអស់ សរុប ចំនួន  ៤៦.៤០០.០០០  រៀល ៕ ដោយ-រ៉ាវុធ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner