នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំកិច្ចប្រជុំបូកសរុលទ្ធផលការងារកំណែទម្រង់ផែនការសកម្មភាពរយៈពេល៦ខែរបស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិ ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទទួលបន្ទុករួមគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកំណែទម្រង់រយៈពេល៣ខែដំបូងនៃផែនការសកម្មភាពរយៈពេល៦ខែរបស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបជូន ឯកឧត្តម អនុប្រធានគណៈកម្មការទទួលបន្ទុករួមផងដែរ។ បន្ទាប់ពីកិច្ចប្រជុំរួច ឯកឧត្តម អនុប្រធានទទួលបន្ទុករួមបានចុះពិនិត្យបរិស្ថានជុំវិញបរិវេណសាកលវិទ្យាល័យព្រមទាំងផ្តល់អនុសាសន៍កែលម្អបរិស្ថានសាកលវិទ្យាល័យឲ្យកាន់តែល្អបន្ថែមទៀត៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner