ពាក្យសម្ដីលើកទឹកចិត្តដ៏ពិរោះ ដែលអ្នកគួរនិយាយទៅកាន់អាយដុលក្នុងចិត្តអ្នក
ក្នុងនាមជាអ្នកគាំទ្រដ៏ល្អមួយរូប ពាក្យសម្តីរបស់អ្នកពិតជាមានឥទ្ធិពលដល់ការងារ ក៏ដូចជាកម្លាំងចិត្តរបស់
សិល្បៈករសិល្បៈការិនី ម្ចាស់ស្នាដៃសិល្បៈ (អ្នកនិពន្ធ ជាងគំនូរ…) ទាំងនីតិបុគ្គល ក៏ដូចជាបុគ្គលសាធារណៈ
ដែលយើងគោពស្រលាញ់ និងគាំទ្រនៅក្នុងចិត្ត។ ប្រសិនបើមានឱកាស អ្នកគួរតែនិយាយនូវពាក្យទាំងនេះទៅ
កាន់ពួកគាត់…តែត្រូវប្រាកដថានិយាយចេញពីក្នុងចិត្តយ៉ាងប្រាកដ…
«ខ្ញុំនឹងគាំទ្រអ្នកជានិច្ច»
ឃ្លានេះអាចឌិតជាប់ក្នុងអារម្មណ៍របស់គាត់ ហើយធ្វើឲ្យគាត់ចងចាំក្នុងចិត្តថា ទោះបីយ៉ាងណាក៏នៅមានអ្នកគាំ
ទ្រនៅក្បែរគាត់ដែរ។
«អ្នកធ្វើបានល្អណាស់ថ្ងៃនេះ»
ជាកម្លាំងចិត្តដល់ការបំពេញការងាររបស់គាត់ ទោះបីជានឿយហត់ខ្លាំងប៉ុណ្ណា ពេលបានឮឃ្លាបែបនេះ គាត់ក៏
ហាក់បានធូរស្រាលបានមួយផ្នែក។
«អ្នកនឹងនៅក្នុងដួងចិត្តខ្ញុំជារៀងរហូត»
បើពិតជាស្រលាញ់គាំទ្រគាត់មែន ប្រាកដជាត្រូវបន្តគាំទ្រនូវស្នាដៃរបស់គាត់ មិនថាក្នុងកាលៈទេសៈបែបណា
ក៏ដោយ។
«ខ្ញុំប្រហែលជាមិនបានគាំទ្រអ្នកពីដំបូង តែខ្ញុំនឹងបន្តគាំទ្រអ្នករហូតដល់ទីបញ្ចប់»
វាជារឿងពិតដ៏សាមញ្ញមួយ ព្រោះថាយើងមិនប្រាកដថាបានជាអ្នកគាំទ្រដំបូង ឬបានស្គាល់គាត់ពីពេលគាត់ចាប់
ផ្តើមនោះទេ តែយើងអាចបញ្ជាក់ពីការគាំទ្រដ៏ស្មោះសរបានដោយបន្តគាំទ្ររហូតតទៅ។

«កុំភ្លេចថែទាំសុខភាពខ្លួនឯងផងណា…!»
ពេលខ្លះ ដោយសារតែកាតព្វកិច្ចការងារច្រើន ពួកគាត់ក៏មិនសូវមានពេលមើលថែទាំខ្លួនឯង ហេតុនេះហើយ ពាក្យខ្លីៗបង្ហាញពីក្តីបារម្ភបែបនេះ នឹងអាចជាកម្លាំងចិត្ត និងសាររំលឹកដល់គាត់ឲ្យស្រលាញ់ខ្លួនឯងឲ្យច្រើនៗ។
«សូមបន្តបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់អ្នកទៀត»
នរណាៗក៏ចង់ឃើញ ចង់ស្គាល់នូវស្នាដៃរបស់មនុស្សដែលខ្លួនគោរពគាំទ្រដែរ បើយើងអាចនិយាយបែបនេះ
រឿយៗ គាត់ប្រាកដជាមានទឹកចិត្តក្នុងការបន្តធ្វើវាទៀត។
«ស្នាដៃរបស់អ្នកបានជួយខ្ញុំច្រើនណាស់»
អាចជាសៀវភៅ ចម្រៀង រូបគំនូរ ឬទេពកោល្យសិល្បៈផ្សេងៗទៀត សុទ្ធតែមានឥទ្ធិពលវិជ្ជមានដល់ជីវិត ក៏ដូច
ជាការរស់នៅរបស់អ្នកគាំទ្រ។ ពេលដែលគាត់បានដឹងអំពីរឿងនេះ គាត់ប្រាកដជាសប្បាយចិត្ត និងគិតថាស្នាដៃ
របស់គាត់ពិតជាមានន័យ ហើយក៏មិនងាយបោះបង់ចោលដែរ។
សាកគិតទៅមើថា នៅពេលដែលអ្នកនិយាយចេញនូវពាក្យទាំងអស់នេះ តើពួកគាត់នឹងមានអារម្មណ៍បែបណា
ចំពោះរូបអ្នកវិញ….