រយៈ៦ខែរាជរដ្ឋាភិបាលបានផ្តល់ឧបត្ថម្ភដល់ ប្រជាជនក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ជាង១៦៩លានដុល្លារ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្នុងរយៈពេល៦ខែមកនេះរាជរដ្ឋាភិបាលបានផ្តល់ការអន្តរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៦៧៧,៥១៦,៧៣៦,០០០.០០៛ (ប្រាំមួយរយចិតសិបប្រាំពីរប៊ីលាន ប្រាំរយដប់ប្រាំមួយលាន ប្រាំពីររយសាមសិបប្រាំមួយពាន់រៀលគត់ឬស្មើនឹង ១៦៩.៣៨ លានដុល្លារអាមេរិក។
បើយោងតាមក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ឱ្យដឹងថាលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងភូមីជ-១៩ សម្រាប់ជុំទី៣ លើកទី២។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ -១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្តើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៣ ជុំ មាន ៦លើក រួចមកហើយ ។
បើយោតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដដែលនេះបានបានឱ្យដឹងដែរថា មានប្រជាពលរដ្ឋក្រីក្រចំនួន ៦៨១,៩៩៩ គ្រួសារ ទទួលបានថវិកាឧបត្ថម្ភពីការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៣ លើកទី២។
ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច៖