ស្ពានរំលងផ្លូវផ្សារដើមគរនឹងដាក់ឱ្យដំណើរការដើមខែកក្កដា- ៩៥%សម្រេច

ស្ពានរំលងផ្លូវផ្សារដើមគរសម្រេចបាន៩៥ភាគរយនេះគឺជាការអះអាងរបស់ក្រុមហ៊ុនSpacemediaCo,Ltdដែលទទួលការសាងសង់។ ការបញ្ជាក់នេះគឺធ្វើឡើងនៅពេលដែលអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ចុះទៅពិនិត្យ។

ក្រុមហ៊ុនបញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផលប្រមាណជា ៩៥ភាគរយហើយពោលនៅសល់តែការក្រាលកំរាលថ្មើជើង ការសម្អាត ការតុបតែងការតភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ ៣សប្តាហ៍ទៀត៕

 

ads banner
ads banner
ads banner