ការដ្ឋានសាងសង់ផ្លូវ DBST មួយខ្សែ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រូវបានបើកឱ្យដំណើរការសាងសង់

ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវDBST ចំនួន០១ខ្សែ មានប្រវែង 3.500 ម៉ែត្រ និងសំណង់សិល្បការផងដែរ ទីតាំងផ្លូវនេះ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ឯកឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត  និងឈ្លៀសវៃ  របស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  បានធ្វើអោយប្រទេសជាតិ  មានសុខសន្តិភាព មានការអភិវឌ្ឍន៍  រីកចម្រើនលើគ្រប់វិស័យ ទើបរដ្ឋបាលខេត្ត  មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន គ្រប់ទីកន្លែង។ ផ្លូវ DBST នៅជា សមិទ្ធផលថ្មីបន្ថែមទៀត ដែលរាជរដ្ឋាភិបាល  ក៏ដូចជារដ្ឋបាលខេត្ត កែប  បានផ្តល់ជូនប្រជាពលរដ្ឋ  សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និង បញ្ចៀស ការកកស្ទះចរាចរ  ជាពិសេស ដើម្បី ភ្ញៀវទេសចរ  ធ្វើដំណើរ ឆ្លងកាត់ តំបន់នេះមានភាពងាយស្រួល ។ 

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា កការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឥតឈប់ឈរ  ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ ជាមួយ គ្នានេះផងដែរ  ឯកឧត្តមអភិបាលខេត្ត  បានសំណូមពរដល់ប្រជាពលរដ្ឋ  សូមមានការ យោគយល់ ចំពោះផលប៉ះដែលកើតឡើងពីការស្ថាបនាផ្លូវនេះ។

ឯកឧត្តម បានបន្ថែមទៀតថា  ទោះបីជាការរីករាលដាល  នៃជំងឺកូវីដ១៩  ត្រូវបានប្រមុខរាជរដ្ឋាភិបាលគ្រប់គ្រងបានក៏ដោយ  ក៏សូមឩ្យអាជ្ញាធរក្រុង ស្រុក បន្តធ្វើការណែនាំដល់ប្រជាពលរដ្ឋ អោយអនុវត្តតាមវិធានសុខាភិបាលអោយបានត្រឹមត្រូវ តាមរយៈការពាក់ម៉ាស់  លាងដៃជាមួយសាប៊ូ  ទឹកអាកុល  អោយបានញឹកញាប់រក្សាគម្លាតសង្គមអោយបានល្អ។ ជាពិសេសពេលនេះ ក្រុងស្រុក  ត្រូវគ្រប់គ្រង  និងធ្វើបច្ចុប្បន្នភាពអោយបានចំពោះប្រជាពលរដ្ឋ  ដែលត្រឡប់មកពីប្រទេសថៃ និងមកពីក្រៅប្រទេស  ដើម្បីជៀសវាងការនាំជំងឺនេះមកដល់សហគមន៍របស់យើង៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner