សៀវភៅបច្ចេកទេសសម្រាប់បណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានលើកដំបូងដែលចងក្រងដោយសហព័ន្ធគ្រោងរៀបចំរួចរាល់នៅពាក់កណ្តាលខែ មករា ឆ្នាំ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតកម្ពុជា បានថ្លែងប្រាប់អ្នក ព័ត៌មានទូរទស្សន៍អប្សរា នាព្រឹកថ្ងៃ ទី៣០ ខែ ធ្នូនេះ ថា សៀវភៅបច្ចេកទេសបណ្តុះបណ្តាល គ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានគ្រឹះលើកដំបូង ដែលចងក្រងដោយ សហព័ន្ធ ក្រោមគម្រោង ឧបត្ថម្ភថវិការពីក្រសួងអប់រំយុវជន និងកីឡា គ្រោងសម្រេចរួចរាល់ជាផ្លូវការនៅពាក់កណ្តាល ខែ មករា ឆ្នាំ២០២១ខាងមុខនេះ។

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតកម្ពុជា

         លោក ថា សៀវភៅមួយក្បាលនេះ គឺយើងចងក្រងវាឡើង ដើម្បីឲ្យមន្រ្តីជំនាញរបស់សហព័ន្ធ យកទៅប្រើប្រាស់សម្រាប់ធ្វើការបណ្តុះបណ្តាលដល់គ្រូៗនៅតាមបណ្តាលខេត្តឲ្យយល់ដឹងពីបច្ចេកទេសនិងគ្រឹះមូលដ្ឋានរបស់ប្រភេទកីឡាវាយកូនឃ្លីលើតុ ខណៈដែលកន្លងមកគ្រូៗ នៅតាមបណ្តាខេត្ត ប្រើយុទ្ធសាស្រ្តក្នុងការបង្ហាត់បង្រៀនកូនសិស្សផ្ទុយខុសពីស្តង់ដា ធ្វើឲ្យសិស្សនៅតាមបណ្តាខេត្តមិន អភិវឌ្ឍលូតលាស់រីកចំរើនសមត្ថភាព។ អគ្គលេខាធិការខាងលើ ពន្យល់ថា គុណប្រយោជន៍នៃសៀវ នេះ វានិងជួយឲ្យគូ្រៗ កីឡា វាយកូនឃ្លីលើតុទាំងអស់នៅទូទាំងប្រទេសកម្ពុជា អភិវឌ្ឍចំណេះ ដឹង ក្លាយជាគ្រូដែលមានគុណផល ខ្ពស់កម្រិតស្តង់ដាជាតិ និងអន្តរជាតិ។             អគ្គលេខាធិការ លោក ស៊ុន សុធារិទ្ធ អះអាងទៀតថា បន្ទាប់ពីចងក្រងរួចរាល់នៅពាក់ កណ្តាលខែ មករា ឆ្នាំ២០២១ខាងមុខនេះ សហព័ន្ធខ្លឹមសារទាំងស្រុងនៅក្នុងសៀវភៅនេះ ចុះទៅធ្វើ ការបណ្តុះបណ្តាលជូនដល់គ្រូៗ កីឡាវាយកូនឃ្លីលើតុនៅខេត្តកំពតមុនគេ  នឹងជំហានបន្តបន្ទាប់ ទៀតចុះទៅតាមខេត្ត ដែលមានសកម្មភាពកីឡាវាយកូនឃ្លីលើតុផុសផុល  ដើម្បីឲ្យខេត្តទាំងនោះ ផលិតបានធនធានល្អឆ្នើមៗឲ្យបានច្រើនជូនសហព័ន្ធ។

             សូមបញ្ជាក់ថា សៀវភៅបច្ចេកទេសបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុកម្រិត មូលដ្ឋានគ្រឹះដែលផលិតនិងចងក្រងដោយសហព័ន្ធនេះ មានសមាសចូលរួមចំនួន១៣នាក់ ជាអតីត​កី​ឡាករវាយកូនឃ្លីលើតុ និងគ្រូបង្វឹកចាស់ធ្លាប់ដណ្តើមបានមេដាយប្រាក់ និងសំរិទ្ធក្នុង ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមក្នុងឆ្នាំ១៩៧៣៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner