ផ្លែស្វាយក្នុងប្រទេសកម្ពុជា៥០ម៉ឺន តោនគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ
អត្ថបទដោយ៖
Kien Sereyvuth
យោងតាមស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី៤មិថុនានេះ បានឲ្យដឹងថា ភាគីចិន និងកម្ពុជានឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩មិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ស្ថានទូតចិនបានបញ្ជាក់ថា កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ ដែលនឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ៕
