ភិក្ខុ លួន សុវ៉ាត ត្រូវសម្រេចឲ្យផ្សឹកដោយមានទំនាក់ទនងផ្លូវភេទជាមួយស្រ្តីខុសក្នុងព្រះវិន័យសង្ឃ
សៀមរាប៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្ត សៀមរាប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា ភិក្ខុ លួន សុវ៉ាត ដែលគេដឹងថាជា សកម្មជនសង្ឃនយោបាយ នៅពេលនេះ ត្រូវសម្រេចឲ្យផ្សឹក ដោយរកឃើញថាបានបានរួមភេទ(សេពមេថុនធម្ម)ជាមួយ នារីច្រើនក្នុងពេលតែមួយ។
យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្ត សៀមរាប បានអោយដឹងថាតាមព្រះវិន័យចែងក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ភិក្ខុអង្គណាបានប្រព្រឹត្តធ្វើឲ្យកន្លង ត្រូវតែចាកចេញពីភិក្ខុភាវៈជាអ្នកបួស។
សូមបញ្ជាក់ថា ក្រោយពីស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅ របស់ភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយ និងកូនស្រី ព្រមទាំងបានស្តាប់កំណត់ហេតុ ស្តាប់ការបំភ្លឺ របស់កូនស្រីមួយរូប អង្គប្រជុំគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ថេរសភាខេត្តសៀមរាប សន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទ ពិតប្រាកដមែន៕

