អភិបាលខេត្តកំពត ជំរុញឲ្យមាន ប្រសិទ្ធភាពការងារ និង ផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ឲ្យបានទូលំទូលាយ នៅឆ្នាំ២០២១

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២០ និងបានជំរុញដល់ថ្នាក់ដឹកនាំ សមាជិកទាំងអស់ នៅឆ្នាំ២០២១នេះ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋឲ្យបានដឹង កាន់តែទូលំទូលាយជាងមុន។

តាមរបាយការណ៍ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តន៍សម្រាប់ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នៅថ្ងៃទី០៤ខែមករាឆ្នាំ ២០២១  បានបង្ហាញថា ឆ្នាំ២០២០កន្លងទៅ ក្រុមការងារបានចុះធ្វើវេទិកាសាធារណៈ ជួបប្រជាពលរដ្ឋសរុបបានចំនួន៦៨៥លើក លើ៩៣ឃុំ សង្កាត់ ស្មើនឹង ៤១៨ភូមិ លើភូមិសរុប៤៨៨ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ជាងបីម៉ឺននាក់ ប្រមូលបាននូវបញ្ហា សំណូមពរ ចំនួន ១.៩៥៦ ករណី ដោះស្រាយបាន១.៤០១ ករណី , កំពុងដោះស្រាយចំនួន៥២២ករណីនិងមិនទាន់ដោះស្រាយមាន២៣ករណី។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផល លទ្ធផលការងារសម្រេចបានខាងលើ និងបានជំរុញឲ្យក្រុមការងារបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាពីរសំខាន់ចំនួនពីរ ទី១. បង្កើនការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនដល់ពលរដ្ឋឲ្យបានដឹងយ៉ាងធូលំទូលាយ ពិសេសលើ ការចេញប័ណ្ណពលរដ្ឋក្រីក្រ ប័ណ្ណសមធម៌សម្រាប់ស្ត្រីមានផ្ទៃពោះ  របបសន្តិសុខសង្គម  ការឧត្ថម្ភចាស់ប្រាក់ និងផ្តល់វាក់សាំងការពារកូវីដ១៩ និងចំណុចខ្លាំងនានានៃគោលនយោបាយចតុកោណ និងយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ ។ ទី២. ត្រូវបង្កើនប្រសិទ្ធភាពការងារ ទាំងការងារដឹកនាំ ការងារចុះមូលដ្ឋាន ធ្វើយ៉ាងណាដើម្បីធានាថា បានកាត់បន្ថយរាល់ការលំបាក សំណូមពរ និងបង្កឱកាសធ្វើឲ្យពលរដ្ឋមានជីវភាពល្អប្រសើរឡើងជាងមុន។

ឯកឧត្តមប្រធានសង្កត់ធ្ងន់ថា ក្នុងអន្តរកាលកូវីដ១៩នេះ សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារបន្តចូលរួមប្រុងប្រយ័ត្ន ទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសរិតបណ្តឹងការឆ្លងដែនទាំងផ្លូវគោក និងផ្លូវទឹក។ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ឆ្នាំ២០២០កន្លងទៅ  ទោះជួបវិបត្តកូវីដ១៩ ក៏ខេត្តកំពតមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ ហើយសូម្បីតែវិស័យទេសចរណ៍ក៏នៅមានកំណើន បើធៀបនឹងឆ្នាំចាស់។តាមរបាយការណ៍ ឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវជាតិ-អន្តរជាតិសរុបចំនួនជាង១លាន ៦សែននាក់មកសម្រាកទស្សនាកម្សាន្ត៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner