កម្ពុជាទទួលបានភ្ញៀវទេសចរ ជាង១លាន ២៧ម៉ឺននាក់ អំឡុងពេល ៤ថ្ងៃ ឆ្លងឆ្នាំសកល

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។ សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០,០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦,១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣,៨៣៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ៖ ៥១៦,០៩៥ នាក់
* ខេត្តកំពត៖ ១៥២,១១៩ នាក់
* ខេត្តព្រះសីហនុ៖ ១៣៦,៣១៤ នាក់
* ខេត្តកែប៖ ៨៧,៧៣៧ នាក់
* ខេត្តសៀមរាប៖ ៧៧,៦១៨ នាក់
* ខេត្តកំពង់ស្ពឺ៖ ៤៦,០៣០ នាក់
* ខេត្តបាត់ដំបង៖ ៤២,៨៥០ នាក់
* ខេត្តកោះកុង៖ ៣១,៨៧៩ នាក់
* ខេត្តកំពង់ចាម៖ ២៧,១៨៧ នាក់
* ខេត្តកណ្តាល៖ ២៦,៩៤០ នាក់។

ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនា​ទេសចរណ៍ផ្ទៃក្នុង​នាឱកាស​ឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិន​មាន​ការរៀបចំ​ពិធី​ទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ​។ គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋាន​អាជីវកម្មទេសចរណ៍​បានខិតខំអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន​សុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ ក្រុមការងាររបស់គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត បានចុះពិនិត្យ និងណែនាំដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការជួបជុំទ្រង់ទ្រាយធំ និងកកកុញមានមនុស្សច្រើន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ពាក់ព័ន្ធជំងឺកូវីដ-១៩នេះ នៅមិនទាន់មានភាពពេញលេញទាំងស្រុងនៅឡើយ ពិសេសការរក្សាគម្លាតសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានលក្ខណៈប្រមូលផ្តុំច្រើន។ កិច្ចការនេះ ក្រសួងទេសចរណ៍នឹងបន្តការរៀបចំជាមួយរដ្ឋបាលរាជធានី-ខេត្តឲ្យកាន់តែម៉ឺងម៉ាត់បន្ថែមទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner