ចិនអះអាងថា ទីក្រុងប៉េកាំងនឹងបញ្ចប់ការចាក់វ៉ាក់សាំង COVID-19 សម្រាប់ជនងាយរងគ្រោះនៅមុនពិធីបុណ្យនិទាឃរដូវ
ចិន៖ ទីក្រុងប៉េកាំងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 សម្រាប់ក្រុមជនងាយរងគ្រោះ នៅមុនពេលដែលបុណ្យនិទាឃរដូវ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈខាងមុខ នេះបើតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន ចុះផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។
គណៈកម្មការសុខាភិបាលក្រុងប៉េកាំង បាននិយាយថា នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងជុំនេះបិទបញ្ចប់ ប្រជាជនដែលសក្តិសមទាំងអស់នៅក្នុងទីក្រុង នឹងទទួលបានការវ៉ាក់សាំង COVID-19 ទាំងអស់គ្នា ខណៈដែលសកម្មភាពផលិតវ៉ាក់សាំង កំពុងតែបង្កើនសមត្ថិភាពផលិតរបស់ខ្លួនកាន់តែច្រើនឡើង ។
សូមជម្រាបថា ក្នុងរយៈពេល០២ថ្ងៃ ចាប់តាំងពីទីក្រុងប៉េកាំងបានចាប់ផ្តើមយុទ្ធ នាការចាក់វ៉ាក់សាំង ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ មានប្រជាជនសរុបចំនួន៧ម៉ឺន៣ពាន់៥៣៧នាក់នៃតំបន់ចំនួន២២០កន្លែងនៅទូទាំងទីក្រុង បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរួចរាល់ហើយ ៕

