ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ឋនឹងអាជីវកម្មរ៉ែខុសច្បាប់ ពលរដ្ឋប្រមាណជិត៤០នាក់លើកគ្នា ស្នើរឲ្យអាជ្ញាធរដោះលែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តក្រចេះ៖ ពលរដ្ឋប្រុស ស្រី ប្រមាណជាង៤០នាក់ សុទ្ឋសឹងមានទីលំនៅក្នុងស្រុកស្នួល បានបន្តលើកគ្នាមកតវ៉ានៅមុខសាលាខេត្ត ដើម្បីស្នើរឲ្យអាជ្ញាធរដោះលែងមនុស្ស៣នាក់វិញ ដែលពួកគាត់ថា ជាអ្នកភូមិរបស់គាត់ហើយក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបចាប់ខ្លួន ក្នុងបទល្មើសអាជីវកម្មរ៉ែខុសច្បាប់កាលពី ថ្ងៃទី១ ខែមិថុនា។

គិតមកទល់នឹងថ្ងៃទី៣ ខែមិថុនានេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែលពលរដ្ឋទាំង ចំនួនជាង៤០នាក់ សុទ្ឋសឹងតែមានទីលំនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល បានបន្តលើក គ្នាមកតវ៉ានៅមុខសាលាខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរដោះលែងអ្នកភូមិរបស់ពួកគាត់។

មនុស្សចំនួន៣នាក់ ដែលត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តចុះបង្រ្កាបទី តាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ មាន១៖ ឈ្មោះ ឡាច គឹមហេង អាយុ៥៧ឆ្នាំ, ទី២៖ ឈ្មោះ ឡាច គឹមហ៊ង អាយុ៤៧ឆ្នាំ និងទី៣៖ ឈ្មោះ អឿង សេង អាយុ៥៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ក្រុមមនុស្សទាំង៣នាក់ ក្រោយការឃាត់ខ្លួន ត្រូវបានអាជ្ញាធរជំនាញ បញ្ជូនខ្លួនទៅ តុលាការដើម្បីបន្តនីតិវិធី។

ក្រុមប្រជាពលរដ្ឋដែលបាននាំគ្នាមកតវ៉ានៅមុខសាលាខេត្តក្រចេះ ទាំងអស់នោះ និយាយថា ពួកគាត់នឹងយល់ព្រមធ្វើការរុះរើទីតាំងរោងអាជីវកម្ម ដែលសមត្ថកិច្ចចោទប្រកាន់ ថាលួចធ្វើអាជីវកម្មរ៉ែមាសដោយខុសច្បាប់នោះចេញ និងអំពាវនាវឲ្យអាជ្ញាធរដោះលែង មនុស្ស ទាំង៣នាក់នោះ។

មន្រ្តីសាលាខេត្តក្រចេះនិយាយឲ្យដឹងថា មនុស្សទាំង៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ឋ និងការធ្វើអាជីវកម្មរុកររករ៉ែមាសដោយខុសច្បាប់ ពេលននេះកំពុងឃាត់ខ្លួនដើម្បីបន្តនីតិវិធី។ មន្រ្តីសាលាខេត្ត បានឲ្យដឹងទៀតថា កន្លមក អាជ្ញាធរមានសមត្ថកិច្ចធ្លាប់ចុះទៅហាម ឃាត់មនុស្សទាំង៣នាក់នេះ មិនអោយធ្វើអាជីវកម្មជីកកកាយរ៉ែខុសច្បាប់នៅចំនុចនោះបន្ត ទៀត និងទុករយៈពេល៧ថ្ងៃឲ្យគាត់រុះរើទីតាំងអាជីវកម្មរបស់ពួកគាត់។ តែក្រោយពីការមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ទើបអាជ្ញាធរមានសមត្ថកិច្ច ធ្វើការចុះបង្រ្កាប និងឈានដល់យមានការចាប់ខ្លួនបែបនេះ៕ធ.ដ

ដោយ៖ ប៊ុន លីនណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner