​និ​យ​ត​ករ​អឺរ៉ុប​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​Modern​a​ ​នៅ​តាម​បណ្តា​ប្រទេស​សមាជិក​របស់​ខ្លួន

​អឺរ៉ុប​៖​ ​គណៈកម្មការ​អឺរ៉ុប​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​អនុម័ត​អោយ​ប្រើ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​នៅ​តាម​បណ្តា​ប្រទេសសមាជិករបស់​សហភាព​អឺរ៉ុប​ ​បន្ទាប់ពី​ទីភ្នាក់ងារ​ឱសថ​របស់​សហភាព​អឺរ៉ុប​ ​E​MA​ ​បាន​បើកភ្លើង​ខៀវ​នា​ពេល​ថ្មីៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CNBC ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​គឺជា​វ៉ាក់សាំង​ទី​២​ហើយដែល​ត្រូវ​បាន​និ​យ​ត​ករ​អឺរ៉ុប​ផ្តល់​ភ្លើង​ខៀវ​អោយ​ប្រើប្រាស់​ ​សម្រាប់​ប្រជាជន​របស់​ខ្លួន​ ​ខណៈ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុ​នេះ​ ​បាន​ចែកចាយ​រួចហើយ​នៅ​អង់គ្លេស​ ​និង​សហរដ្ឋអាមេរិក​ ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ទីភ្នាក់ងារ​ឱសថ​របស់​សហភាព​អឺរ៉ុប​ ​E​MA​ ​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​របស់យើង​បាន​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​នូវ​ទិន្នន័យ​ស្តីពី​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​ ​និង​បាន​ផ្តល់​អនុសាសន៍​ ​ដោយ​ព្រមព្រៀង​លើ​ការ​យល់ព្រម​ទី​ផ្សារ​តាម​លក្ខខណ្ឌ​ផ្លូវការ​ ​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​គណៈកម្មការ​អឺ​រុ​ប​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner