ឯកឧត្តម អុី ឈាន ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩
ប៉ៃលិន ៖ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ដោយមានការអមដំណើរពីលោកមេបញ្ជាការប្រចាំទិសទី៣ ប៉ៃលិន-សំឡូត លោកមេបញ្ជាការសឹករងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត យុវជនស.ស.យ.កខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតាមគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន-ខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៌។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អុី ឈាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់កាលៈទេសៈទាំងអស់។ ក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តមបានធ្វើការកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់កងកម្លាំងទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបងប្អូនមានស្មារតីមុះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អឱ្យក្លាយទៅជាសាច់ឈាមតែ
មួយ ក្នុងការការពារបូរណភាពទឹកដី និងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ព្រមទាំងការ
ពារសុវត្ថិភាពជូនប្រជាពលដ្ឋ មិនត្រូវគម្រាមកំហែង ឬ បំភ័យពលករពេលឆ្លងដែនមក ដោយឱ្យ
ពួកគាត់ឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅមណ្ឌលធ្វើ
ចត្តាឡីស័ក ដែលបានរៀបចំរួចដោយ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងពេលកំពុងបំពេញបេសកកម្ម កងទ័ពទាំងអស់ត្រូវរក្សាសុខភាពអោយបានល្អ អនាម័យតាម
ការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីកុំអោយមានការឆ្លងរីករាលដាលកូវីដ-១៩ ចូល
ក្នុងគ្រួសារ ឬសហគមន៍យើងដោយមិនដឹងខ្លួន ព្រោះយើងមិនដឹងថា បេសកកម្មមួយនេះ ចប់នៅ
ពេលណាឡើយ ។ ឯកឧត្តមបានបន្តទៀតថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩
កងកម្លាំងទាំង៣ប្រភេទក៏ត្រូវតាមដាន និងរក្សាសណ្តាប់ធ្នាប់សន្តិសុខតាមព្រំដែន ទប់ស្កាត់និង
បង្រ្កាបរាល់បទល្មើសឆ្លងដែន ការជួញដូរខុសច្បាប់ និងការពារបូរណភាពទឹកដី ៕ ដោយ / គ្រី សម្បត្តិ








