Breaking News៖ប្រធានាធិបតីឥណ្ឌូនេស៊ីក្លាយជាមនុស្សដំបូងក្នុងប្រទេសចាក់វាក់សាំងរបស់ចិន

បរទេស៖ នាព្រឹកថ្ងៃពុធទី13 ខែមករានេះប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo បានធ្វើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ដូសដំបូង គេនៅក្នុងប្រទេសដែលបានទទួលវ៉ាក់សាំងការពារកូវីដរ។

ប្រធានាធិបតីដែលត្រូវបានគេនិយមហៅក្រៅឈ្មោះថា Jokowi រូបនេះបានទទួលយកវ៉ាក់សាំងចិន CoroacVac
នៅវិមានប្រធានាធិបតីក្នុងទីក្រុង Jakarta ។ក្នុងឧិកាសនោះផងដែរ ក៏មានវត្តមានរបស់សមាជិកសភាជាច្រើនរូបដែលតាមផែនការក៏នឹងអាចទទួលបានវ៉ាក់សាំងនេះដូចគ្នាក្នុងថ្ងៃជាមួយគ្នា។

លោក Jokowi បានមានប្រសាសន៍ថា ៖វ៉ាក់សាំងពិតជាមានសារៈសំខាន់ណាស់ដើម្បីអាចលុបចោលនូវការរាតត្បាតទាំងស្រុង និងផ្តល់ជូននូវសុខុមាលភាពជូនពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់គ្នា។លោកបន្ថែមទៀតថា៖ជាមួយនឹងការនាំយកវ៉ាក់សាំងរបស់ចិននៅពេលនេះ វានឹងអាចជួយជម្រុញដល់កំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរឡើងវិញ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសអនុញ្ញាតឲ្យប្រើវ៉ាក់សាំង CoronaVac ជាបន្ទាន់នៅក្នុងប្រទេសបើទោះបីជាការធ្វើតេស្តដំណាក់ចុងក្រោយបានបង្ហាញថាវាទទួលបានប្រសិទ្ធភាពតែត្រឹម 65.3 ភាគរយក៏ដោយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner