មានបុគ្គលខូចបំប៉ោងរឿងថាម្ដាយអភិបាលខណ្ឌសែនសុខទទួលមរណៈភាព ដើម្បីជាលេសដើរសុំលុយពីអាជីវករមកចូលបុណ្យ

ភ្នំពេញ៖ សម្បូរបែបនូវជនទុច្ចរិត បង្កើតជារឿងរ៉ាវ ហេតុផល ល្បិចកលគ្រប់ជំពូក ដើម្បីឆបោកអ្នកដទៃ រកលុយមកបំពេញតម្រូវការខ្លួនឯង ទាំងល្មើសច្បាប់ ប៉ះពាល់សិទ្ធិអ្នកដទៃ រហូតដល់ថ្នាក់ដឹកនាំទៀតផង។ ជាក់ស្ដែងមានបុគ្គលម្នាក់ បានដើរបំប៉ោងភូតកុហក ថាម្ដាយលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ម្ដាយរបស់គាត់បានទទួលមរណៈភាព រួចហើយបុគ្គលនោះ ដើរតាមកន្លែងទីតាំងលក់ដូរ ដើម្បីសុំថវិកាយកមកចូលបុណ្យ ។

ប៉ុន្តែករណីនេះមិនមែនជាការពិត រហូតដល់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ចេញមុខធ្វើការបដិសេធ និងបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថាៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។

ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលេីនេះ៕ ដោយ៖ តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner