អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៣លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជិត៦៧លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៣លាន៥៣ម៉ឺន២ពាន់៥១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២ពាន់៣៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៦លាន៨១ម៉ឺន២ពាន់៣០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន៨៤ម៉ឺន៨ពាន់៤១០នាក់ ស្លាប់ចំនួន៣៩ម៉ឺន៧ពាន់៩៩៤នាក់ និងជាសះស្បើយចំនួន១៤លាន១១ម៉ឺន២ពាន់១១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥២ម៉ឺន៨ពាន់៥០៨នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៩៥៤នាក់ និងជាសះស្បើយ១០លាន១៦ម៉ឺន២ពាន់៨២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៣២ម៉ឺន៦ពាន់១១៥នាក់ ស្លាប់២០ម៉ឺន៧ពាន់១៦០នាក់ និងជាសះស្បើយ៧លាន៣៣ម៉ឺន៩ពាន់៧០៣នាក់ ៕

