ពលករកម្ពុជា ដែលស្នាក់នៅនិង ធ្វើការនៅប្រទេសថៃ ត្រូវចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ

អត្ថបទដោយ៖
ហេង វណ្ណា

សង្កេតឃើញមានការឆ្លងកូវីដ-១៩ ក្នុងអំឡុងដែលបងប្អូនពលករនៅប្រទេសថៃ ធ្វើដំណើរវិលត្រឡប់មកវិញដោយ លួចលាក់ និងខុសពីបំរាមអាជ្ញាធរថៃ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃបន្តទៀត និងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយ។

គណៈកម្មការបញ្ជាក់ថា​ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ អាជ្ញាធរថៃ និងមិនមានវិធានការច្បាប់ប្រឆាំង និង​និយោជក និងពលករបរទេស ដែលបានកំពុងធ្វើការ និងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញ បងប្អូនពលករដែល ចល័តពីកន្លែងមួយទៅកន្លែងមួយ ឬមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈម និង ហានិភ័យខ្ពស់ពីការឃាត់ ខ្លួនដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនិងលទ្ធភាពឆ្លងជំងឺកូវីដ-១៩ ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរវិល ត្រឡប់។

សូមបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តារក្សាភាពនិងនរ និង បន្តស្នាក់នៅមួយកន្លែងដោយ ពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ។ សូមបងប្អូនពលករជឿទុកចិត្តលើសមត្ថភាព និង លទ្ធភាពទប់សាត់​ និងព្យាបាលជំងឺកូវីដ-១៩ របស់អាជ្ញាធរថៃ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner