ការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិន្នាការថ្មីរបស់សង្គមកម្ពុជាដែលជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៥ មករា ២០២១ រដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ បានស្តាប់នូវសំណូមពរពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីធ្វើយ៉ាងណារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។

រដ្ឋមន្រ្តី បានបញ្ជាក់ថា “កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។ កត្តានេះបានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធនធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍។”

ប្រភព៖ ក្រសួងបរិស្ថាន

ads banner