កិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន មូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ
ភ្នំពេញ ៖ នៅមន្ទីរគណបក្ស ខណ្ឌមានជ័យ បានបើកកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន មូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អនុប្រធានប្រចាំការ ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋានកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខណ្ឌមានជ័យ នៅរសៀល ថ្ងៃ សុក្រ ២កើត ខែ មាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ។
ដោយមានការចូលរួម ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង៧ ។
ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋានកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានឲ្យ លោក សាយ វុទ្ធា សមាជិក ក្រុមការងារ អាននូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន មូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ដើម្បីឲ្យក្រុមការងារដែលទើបប្រកាសនេះ ចុះអនុវត្តការងារទៅតាមសង្កាត់រៀងៗខ្លួន ។
បន្ទប់មក លោក ឌី រ័ត្នខេមរុណ ប្រធានលេខាធិការដ្ឋាន កសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានធ្វើការប្រកាស សេចក្ដីសម្រេច ស្តីពី ការបង្កើតក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន មូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដូចខាងក្រោម ៖
១. សង្កាត់ចាក់អង្រែលើ ចំនួន ១០ នាក់
២. សង្កាត់ចាក់អង្រែក្រោម ចំនួន ៤ នាក់
៣. សង្កាត់បឹងទំពន់ទី១ ចំនួន ១០ នាក់
៤. សង្កាត់បឹងទំពន់ទី២ ចំនួន ៤ នាក់
៥. សង្កាត់ស្ទឹងមានជ័យទី១ ចំនួន១០ នាក់
៦. សង្កាត់ស្ទឹងមានជ័យទី២ ចំនួន ៥ នាក់
៧. សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន ៤៤ នាក់ ។
សរុប ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ៨៧ នាក់ ។
ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ សូមឲ្យក្រុមការងារដែលទើបប្រកាសនេះ ខិតខំបំពេញនូវតួនាទី ភារកិច្ច ការងារ និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងមូលដ្ឋានរបស់ខ្លួនដែលបានចុះ ដើម្បីកសាងសមាជិកបក្ស អោយបានកាន់តែប្រសើរ ។ ម្យ៉ាងទៀត ក្រុមការងារយើងត្រូវ ពង្រីកពង្រឹង សមាជិកបក្សដែលយើងកសាងបាន ត្រូវគោរពទៅតាមគោលនយោបាយរបស់គណបក្ស និងមិនត្រូវអោយសមាជិកបក្សយើងស្តាប់តាមការញុះញង់របស់ជនអគតិមួយចំនួនឡើយ ៕ ដោយ / គ្រី សម្បត្តិ






