ឧទ្យានជាតិវើនសៃសៀមប៉ាង៖ ទីកន្លែងតែមួយគត់ដែលអ្នកអាចឃើញសត្វទោចថ្ពាល់លឿង ដែលជាប្រភេទជិតផុតពូជ
អត្ថបទដោយ៖
AMS OneMinute
នៅទីនោះ ភ្ញៀវអាច៖
- បោះតង់ស្នាក់នៅក្នុងតំបន់ការពារធម្មជាតិ (ធានាសុវត្ថិភាពជូនភ្ញៀវដោយមន្រ្តីឧទ្យានុរក្ស)
- ស្តាប់សំលេងសត្វទោច ទស្សនាសត្វទោចថ្ពាល់លឿង ដែលជាសត្វកម្រ និងសត្វដទៃក្នុងតំបន់
- ជិះកង់លេងកំសាន្ត
- ទស្សនារុក្ខជាតិ និងដើមឈើធំៗ
- ងូតទឹកជ្រោះ និងអូរធម្មជាតិ
- ភ្លក្សរសជាតិម្ហូបបែបប្រពៃណីរបស់បងប្អូននៅតាមតំបន់
- ប្តូរបរិយាកាសរស់នៅពីទីក្រុង មកស្នាក់នៅកំសាន្តបែបធម្មជាតិ
- អាំងសាច់ ស្តាប់តន្រ្តីកំសាន្តធម្មជាតិនាពេលរាត្រី
សហគមន៍តំបន់ការពារធម្មជាតិអូរកាសៀប នៅឧទ្យានជាតិវើនសៃសៀមប៉ាង បានទទួលការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគិរី ដើម្បីបង្កើនការគ្រប់គ្រងធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ។
ការអភិរក្សគង់វង្សទៅបាន និងការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ល្អប្រសើរ ទាមទារការចូលរួមពីបងប្អូន 🙏
📷 ក្រសួងបរិស្ថាន, Chea Sophea/CI








