ម្ជុលវ៉ាក់សាំងដំបូងគេ ក្នុងចំណោម១លានដូស សម្តេចតេជោ ហ៊ុន សែន នឹងចាក់មុនគេ

អត្ថបទដោយ៖
ហេង វណ្ណា

បើយោងតាមគេហទំព័រ Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានអោយដឹងថា វ៉ាក់សាំងដំបូងគេបង្អស់ គឺនឹងត្រូវចាក់បញ្ចូលក្នុងខ្លួនសម្តេចតេជោ ។ សម្តេចតេជោ ថា សម្តេចត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខជានិច្ច ព្រោះនេះជាទម្លាប់របស់សម្តេច រាប់សិបឆ្នាំហើយ។

ខ្ញុំបាទ/នាងខ្ញុំ សូមអនុញ្ញាត អានសំណេរទាំងស្រុងរបស់សម្តេច ដែលបានសរសេរប្រាប់ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទស៖

ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូល ប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិ យើងហើយថាយើងបានទទួលពី សាធារណរដ្ឋប្រជាមានិតចិននូវជំនួយ វ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់សាំងនិងជំរុញចលនាប្រយុទ្ធប្រឆាំង កូវីដ១៩ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថាវ៉ាក់សាំងដែល នឹងចាក់លើក ទីមួយនិងមុនគេគឺរូបខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិតនៅខ្សែត្រៀមជួរមុខដែលជាទម្លាប់ធម្មតា របស់ខ្ញុំព្រះករុណាខ្ញុំរាប់សិបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ!

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឈប់ទទួលថវិកាសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ទៀតហើយ កាលពីថ្ងៃទី១៥ ខែមករា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់លើប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner