រដ្ឋាភិបាលម៉ាឡេស៊ីបញ្ចេញកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មីជិត 4 ពាន់លានដុល្លារ

បរទេស៖ កាលពីថ្ងៃចន្ទទី18 ខែមករាម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin បានប្រកាសបញ្ចេញកញ្ចប់ថវិកាជំនួយរហូតទៅដល់ 3.7 ពាន់លានដុល្លារដើម្បីអាចជួយស្ដារសេដ្ឋកិច្ចដែបានរងផលប៉ះពាល់ដោយសារកូវីដ19ឡើងវិញ។

តាមរយៈកញ្ចក់ទូរទស្សន៍លោក Muhyiddin បាននិយាយថា កញ្ចប់ជំនួយដែលត្រូវបានហៅឈ្មោះថា PERMAI ឬ Malasian Economic and Rakyat Protection Assistance Package នឹងត្រូវប្រើប្រាស់សម្រាប់ពង្រឹង និងគាំទ្រដល់គំនិតផ្តួចផ្តើមអាទិភាពបច្ចុប្បន្នធ្វើយ៉ាងណាជួយដល់ពលរដ្ឋម៉ាឡេស៊ីគេចចេញពីផលប៉ះពាល់ខ្លាំងនៃសេដ្ឋកិច្ចដោយសារបញ្ហាកូវីដ។

កញ្ចប់តូចៗចំនួន 22 ដែលត្រូវបានបែងចែកចេញពីកញ្ចប់ថវិកា PERMAI នឹងស្ថិតនៅក្នុងគោលបំណងធំចំនួន3 ដោយទី1គឺដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវិរុសរាតត្បាត ទី2 ដើម្បីយកទៅការពារសុខាមាលភាពរបស់ពលរដ្ឋម៉ាឡេស៊ី និងទី3 ដើម្បីអាចបន្តគាំទ្រអាជីវកម្មទាំងឡាយនៅក្នុងប្រទេស។

ការប្រកាសនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងបន្ទាប់ពីស្ថានភាពរបស់ប្រទេសម៉ាឡេស៊ីកាន់តែអាក្រក់ឡើងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងកូវីដខណៈដែលចំនួនឆ្លងថ្មីជាប្រចាំថ្ងៃគឺអាចឡើងទៅដល់4ខ្ទង់ទៅហើយ និងសរុបប្រមាណជា 155,000នាក់នៅទូទាំងប្រទេស។

គួរឲ្យដឹងដែរថា កាលពីសប្តាហ៍មុនព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al Mustafa Billah Shah បានបង្ខំចិត្តដាក់ប្រទេសនៅក្នុងកម្រិតប្រកាសអាសន្នរួចទៅហើយ។

លោកនាយករដ្ឋមន្ត្រី Muhyiddin ក៏បានបញ្ជាក់ទៀតដែរថាកញ្ចប់ថវិកានេះគឺជាដំណើរការបន្តនៃជំនួយរបស់រដ្ឋាភិបាលដែលបានធ្វើឡើងរយៈពេល 4ដងមកហើយតាំងពីឆ្នាំ2020 កន្លងមក សរុបមានទំហំប្រមាណជា 73.2 ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាតាមការរំពឹងទុកកត្តាប៉ះពាល់ដោយកូវីដនៅពេលបច្ចប្បន្ននេះនឹងមិនមានទំហំខ្លាំងដូចជាកាលពីឆ្នាំ 2020 នោះទេ ដោយសារតែសកម្មភាព និងចរន្តសេដ្ឋកិច្ចមួយចំនួនអាចដំណើរការឡើងវិញជាបណ្តើរៗខ្លះហើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner