ពិធីបុណ្យមាឃបូជា នឹងប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា នៅភ្នំព្រះរាជទ្រព្យ ដោយត្រូវអនុវត្តតាមការណែនាំវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ទៅលើការការពារពីជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងថា ពិធីបុណ្យមាឃបូជា ឆ្នាំនេះ នឹងប្រព្រឹទ្ធទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កំដៅ ឆ្លងកាត់អាលកុល ការពាររក្សាអនាម័យ និងរក្សាគម្លាតសុវត្តិភាពបុគ្គលមួយម៉ែត្រកន្លះឡើងទៅ។
មានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធទៅនឹង ការត្រៀមលក្ខណៈ រៀបចំពិធីបុណ្យមាឃបូជា នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការយាង និមន្តចូលរួមពីព្រះរាជតំណាង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះរាជតំណាង សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះរាជតំណាង សម្តេចព្រះមាហាសុមេធាធិបតី នន្ទង៉ែត និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពង់ចាម។
ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខា គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍លើកឡើងបន្តថា បើទោះបីជាជំងឺកូវីដ-១៩ មិនមានការឆ្លងចូលសហគមន៍កដោយ ការប្រារព្ធពិធីបុណ្យមាឃបូជា នៅពេលខាងមុខនេះ គឺត្រូវតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពោលគឺអ្នកចូលរួមទាំងអស់ ដែលយាង និងមន្តអញ្ជើញមកចូលរួមនៅក្នុងពិធីនេះ តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ មានក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្តដែលពាក់ព័ន្ធ គឹត្រូវមានឈ្មោះនៅក្នុងបញ្ជីកំណត់ជាក់លាក់មួយ ដើម្បីបង្កភាពងាយស្រួល នៅក្នុងការស្វែងរកវត្តមានអ្នកដែលបានចូលរួមមកធ្វើចត្តាឡីសក្ត័ ប្រសិនបើមានករណីផ្ទុះនូវជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅក្នុងព្រឹត្តិការណ៍នេះ។
គួរបញ្ជាក់ថា ពិធីបុណ្យមាឃបូជា និងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការនៅថ្ងៃព្រហស្បត៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅព្រះមហាសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះបរមគ្រូ នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព ព្រឺទ្ធសភា និងអធិការកិច្ចផងដែរ៕ (អត្ថបទ និងរូបភាព៖ ង៉ាន់ ទិត្យ)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner