ធនាគារកណ្តាលបារាំងនឹងបញ្ចប់ការផ្ដល់កញ្ចប់វិនិយោគលើវិស័យទាញយកថាមពលធម្មជាតិ

បរទេស៖ ជាអត្ថបទមួយគួរឲ្យចាប់អារម្មណ៍បំផុតដែលត្រូវបានចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារនេះថាធនាគារកណ្តាលនៃប្រទេសបារាំងបានសម្រេចចិត្តជាផ្លូវការហើយក្នុងការបញ្ចប់ការផ្តល់កញ្ចប់
វិនិយោគសម្រាប់គម្រោងការទាញយកធនធានរ៉ែធ្យូង ឧស្ម័នហ្គាស ព្រមទាំងប្រេងកាតផងដែរនៅត្រឹមឆ្នាំ2024ខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយធនាគារកណ្តាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថា នៅត្រឹមចុងឆ្នាំនេះខ្លួននឹងមិនផ្តល់ប្រាក់កម្ចីណាមួយទៅឲ្យក្រុមហ៊ុនទាំងឡាយណាដែលនឹងអាចទាញយកប្រាក់ចំណេញលើសពី2 ភាគរយចេញពីធនធានរ៉ៃធ្យូង ខណៈដែលគោលការណ៍បច្ចុប្បន្នរបស់ខ្លួនគឺមានរហូតទៅដល់ 10 ភាគរយ ហើយនៅឆ្នាំ2024ខាងមុខនេះ ធនាគារនឹងបញ្ចប់រាល់ការវិនិយោគដែលពាក់ព័ន្ធទៅនឹងធនធានរ៉ែធម្មជាតិទាំងនេះ។

ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយផងដែរ ធនាគារកណ្តាលកន្លងមកគឺបានចាប់ផ្តើមធ្វើការបោះឆ្នោតប្រឆាំងទៅនឹងគម្រោងអភិវឌ្ឍថ្មីៗទៅលើថាមពលឥន្ធនៈហ្វូស៊ីលរួចមកហើយជាមួយនឹងក្រុមហ៊ុនអាជីវកម្មជាច្រើន។

គួរឲ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ននេះធនាគារកណ្តាលនៃប្រទេសជាច្រើនលើពិភពលោកបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រដល់សកម្មភាពវិនិយោគទាំងឡាយណាដែលមានផលប៉ះពាលតិចតួចបំផុត ឬគ្មានចំពោះបរិស្ថានធម្មជាតិ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner