ថៃ​៖ ​រដ្ឋមន្ត្រី​សុខាភិបាល​ចាក់​វ៉ាក់សាំងកូវីដ១៩​មុនគេ​ ​ជា​វ៉ាក់សាំង​អង់គ្លេស​​ ​ដើម​ខែក្រោយ

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​លោក ​A​nut​in​ ​Char​n​v​i​r​a​ku​l​ ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២​១​ ​មករា​ ​២​០​២​១​នេះ​ថា​ ​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​របស់​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​/​Ox​ford​ ​ចំនួន​៥​ម៉ឺន​ឈុត​ដំបូង​នឹង​មកដល់​ប្រទេស​ថៃ​ ​ក្នុង​ស​ប្តាហ៍​ទី​១​ ​នៃ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។​

​លោក​បន្ថែម​ទៀត​ថា​ ​ចំនួន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចំនួន​សរុប​ ​២​៦​លាន​ឈុត​ឬ​ដូ​ស​ ​ដោយ​១​ដូ​សត​ម្ហៃ​៥​ដុល្លារ​អាមេរិក​ ​ឬ​ ​១​៥​០​បាត​ ​ហើយ​ចំនួន​៥​ម៉ឺន​ម្ជុល​នេះ​មិន​ពាក់ព័ន្ធ​នឹង​ចំនួន​ដែល​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ S​i​am​ B​i​o​science​ ​ក្រោម​កិច្ចព្រមព្រៀង​ផ្ទេរ​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទេ​ ​ប៉ុន្តែ​វ៉ាក់សាំង​បន្ថែម​ទៀ​តនឹង​មកដល់​ថៃ​ ​នៅ​ខែ​មីនា​ ​និង​មេសា​ទៀត​។​

​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​រូប​បន្ថែម​ទៀត​ថា​ ​លោក​បាន​ស្ម័គ្រចិត្ត​ ​ជា​មនុស្ស​ដំបូង​នៅ​ប្រទេស​ថៃ​ដែល​ត្រូវ​ចាក់ភ្ជុល​វ៉ាក់សាំង​របស់​ ​As​t​raZe​n​e​ca​ ​នេះ​៕​ ប្រភពពី The Nation

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner