បុរសម្នាក់មានសតិមិនល្អបានដេីរតាមផ្លូវ ត្រូវរថយន្តកុងតឺន័របេីកបុកពីក្រោយហេីយកិនអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់គួររន្ធត់

ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រាប់ថា គាត់ជាមនុស្សសតិមិនល្អ ត្រូវបានរថយន្តកុងតឺន័រ បើកបុកហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យដាច់ខ្លួនស្លាប់យ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ទល់មុខបុរីជីបម៉ុង ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ ចាន់ដារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបប និងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះដែលមានសតិមិនល្អខាងលេី បានដើរលើដងផ្លូវសុខៗខណះពេលនោះក៏មានរថយន្តសណ្ដោងទូកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B -3934 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏បានបុកជនរងគ្រោះហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យដាច់ខ្លួនជាកំណាត់ស្លាប់មួយរំពេច ចំណែករថយន្តបង្កបានឈប់នៅកន្លែងកើតហេតុដោយតៃកុងបើកទ្វារត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះក៏បានមកដល់ ហេីយបានប្រាប់ដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចថា ជនរងគ្រោះមិនទាន់មានគ្រួសារទេ ដោយគាត់មានសតិមិនល្អ ចេះតែដេីរដេកតាមផ្លូវនៅមុខផ្ទះគេ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានសហការជាមួយជំនាញចរាចរណ៍ក្រុងភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះតាមនីតិវិធី ។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តសំបួរ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner