អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំលើកទី០១ របស់ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន
អត្ថបទដោយ៖
ធី ដា
នៅថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំកិច្ចប្រជុំលើកទី០១ ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម ឯកឧត្តម ទីប្រឹក្សាក្រសួងផែនការ នៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោកអនុប្រធាននាយកដ្ឋានផែនការ នៃក្រសួងសុខាភិបាល និងអ្នកសម្របសម្រួលប្រចាំប្រទេស នៃអង្គការ Vital Strategies៕ដោយ -រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕







