ក្រុមកីឡាបាល់បោះ Yuetai Mekongers ក្លាយជាជើងឯក លីកបាល់បោះ ឆ្នាំ២០២០

ឆ្លងកាត់៥៣ប្រកួត ក្រុមកីឡាបាល់បោះ Yuetai Mekongers បានក្លាយជាជើងឯក ការប្រកួតកីឡាបាល់បោះ លីក ឆ្នាំ២០២០ ក្រោយយកឈ្នះ ក្រុមកីឡាបាល់បោះ Extra Joss Fighters នៅវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនឯកជន ដើម្បីអភិឌ្ឍន៍កីឡាបាល់បោះកម្ពុជា ត្រៀមការប្រកួត SEA GAMES 2021 និង SEA GAMES 2023 ពិធីបិទធ្វើក្រោមអធិបតីភាព ឯ ឧ ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាង ឯ ឧ ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។


ចំពោះលទ្ធផលនៃការប្រកួត ក្រុមកីឡាបាល់បោះ ABA Dragon ទទួលបាន លេខ៣ ក្រោយយកឈ្នះ ក្រុមកីឡាបាល់បោះ Master Tapsi ជាមួយលទ្ធផល ៨៨ទល់៦៤ ខណៈក្រុមបាល់បោះ Yuetai Mekongers បានយកឈ្នះ ក្រុមកីឡាបាល់បោះ Extra Joss Fighters ក្នុងលទ្ធផល ៨៧ទល់៨៤ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។
ឯ ឧ ឈី សម្បត្តិ ក្នុងនាមថ្នាក់ដឹកសហព័ន្ធ បានវាយតម្លៃខ្ពស់ចំពោះកីឡាករ និងមន្រ្តីអាជ្ញាកណ្តាល ដែលប្រកាន់ភ្ជាប់នូវវិន័យក្រមសីលធម៌ ក្នុងការប្រកួតកីឡាបាល់បោះលីក ឆ្នាំ២០២០ ដោយជោគជ័យ ។ លីគបាល់បោះនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីដុះខាត់សមត្ថកីឡាករបាល់បោះ មន្រ្តីបច្ចេកទេស សម្រាប់ត្រៀមរៀបចំការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត ។


សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះលីក ឆ្នាំ២០២០ មាន៧ក្រុមចូលរួម ដោយមាន៥៣ប្រកួត ដែលបានចាប់ផ្តើមការប្រកួតជាផ្លូវការតាំងពីពាក់កណ្តាល ឆ្នាំ២០២០ ប៉ុន្តែដោយសារតែវិបត្តិ COVID-19 ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ទើបបញ្ចប់ការប្រកួតជាផ្លូវការ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner