ការប៉ះទង្គិចគ្នា រវាងចិន និងឥណ្ឌា

ទីភ្នាក់ងារ ព័ត៌មាន BBE និង AFP បានរាយការណ៍ថា៖ កាលពីថ្ងៃទី២៥ មករា សារព័ត៌មានក្នុងតំបន់របស់ឥណ្ឌា បានរាយការណ៍ថា មានកើតហេតុការណ៍ប៉ះទង្គិចគ្នារវាង ទាហានឥណ្ឌា និងចិន មួយលើកទៀត ក្នុងបរិវេណភាគខាងជើងរបស់រដ្ឋ ស៊ិកឃីម ក្នុងដែនដីរបស់ឥណ្ឌា បណ្តាលឱ្យមានអ្នករងរបួសទាំងសង់ខាង។

ទាហានឥណ្ឌាបានបញ្ជាក់ថា កងយាមល្បាតព្រំដែនរបស់ចិនបានព្យាយាមចូលទៅក្នុងតំបន់របស់ឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ខាងកងទ័ពឥណ្ឌាបានខំប្រឹងប្រែងធ្វើឱ្យហេតុការណ៍ វិលត្រឡប់មកធូរស្រាលវិញហើយ។

សំគាល់៖ រដ្ឋស៊ិកឃីម (Sikkim) ត្រូវបានស្ថាបនាជារដ្ឋនៅឆ្នាំ១៦៤២លុះមកដល់ឆ្នាំ១៩៧៥ ក៏បានចូលជារដ្ឋសមាជិករបស់ប្រទេសឥណ្ឌា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner