ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃនេះ
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៦មករាឆ្នាំ២០២១បានឲ្យដឹងថា គេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ចំនួន២នាក់ និងអ្នកជាសះស្បើយចំនួន៣នាក់នៅថ្ងៃ២៥មករាឆ្នាំ២០២១។ អ្នកឆ្លងថ្មីទាំង២នាក់នោះ មានម្នាក់ជាជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេសនី និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។
ចំណែកអ្នកជាសះស្បើយទាំង៣នាក់នោះ មាន២នាក់ជាអ្នកដំណើរ និងម្នាក់ជាពលករមកពីប្រទេសថៃ។ កម្ពុជាគិតមកដល់ថ្ងៃ២៦មករាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤៦០នាក់ បានព្យាបាលជាសះស្បើយចំនួន៤១២នាក់ និងនៅសល់៤៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕


