ក្រុមហ៊ុន​ ​Modern​a​ ​នឹង​ប្រគល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​១​០​០​លាន​ដូ​ស​អោយ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​១

​អាមេរិក​៖​ ​ក្រុមហ៊ុន​ជី​វ​បច្ចេកវិទ្យា​វិទ្យា​សា​ស្រ្ត​អាមេរិក​ ម៉ូឌែ​ណា​ ​កំពុង​ដំណើរការ​រៀបចំ​ដើម្បី​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ខ្លួន​ប្រមាណ​១​០​០​លាន​ដូ​ស​ឲ្យទៅ​សហរដ្ឋអាមេរិក​នៅ​ត្រឹម​ចុង​ត្រីមាស​ទី​១​ឆ្នាំ​២​០​២​១​នេះ​ ​ជាមួយនឹង​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ជា​ចំនួន​សរុប​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​សហរដ្ឋអាមេរិក​នៅ​ដំណាច់​៣​ខែ​បន្ទាប់​ ​។

​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រមាណ​៣​០​,​៤​លាន​ដូ​ស​ហើយ​គិត​រហូត​មកដល់ពេលនេះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មជ្ឈមណ្ឌល​បង្ការ​ ​និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋអាមេរិក​ ​។​ ​ក្រុម​ហុ​ន​ ម៉ូឌែ​ណា​ ​ក៏​បានឲ្យ​ដឹង​កាលពីដើម​ខែ​នេះ​ដែរ​ថា​ ​ខ្លួន​នឹង​ផលិត​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ប្រមាណ​៦​០​០​លាន​ដូ​ស​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​កើន​ឡើង​១​០​០​លាន​ដូ​ស​ពី​ការ​ព្យាករណ៍​កាលពី​ពេលមុន​ ​។​

ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​ក៏​បន្ថែម​ទៀត​ថា​ ​ខ្លួន​នឹង​បន្ត​ការ​វិនិយោគ​ ​និង​បន្ថែម​បុគ្គលិក​ ​ដើម្បី​បង្កើន​សមត្ថភាព​ ​ផលិត​វ៉ាក់សាំង​អោយ​បាន​១​ពាន់​លាន​ដូ​ស​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner