អង្គការមូលនិធិកបង្ការរបួសអាស៊ី បានរៀបចំសិក្ខាសិលា ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិក នៅកម្ពុជា

អង្គការមូលនិធិកបង្ការរបួសអាស៊ី បានរៀបចំសិក្ខាសិលា ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិក នៅកម្ពុជា នេះជាការថ្លែងរបស់លោក លោក គឹម បញ្ញា នាយកអង្គការមូលនិធិកបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់មន្រ្តីសហភាពសហព័ន្ធ និងសហជីពកម្មករនិយោជិក នៅសាលប្រជុំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២១ ។

លោក គឹម បញ្ញា បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៍ធ្ងន់ធ្ងរបំផុត សម្រាប់ ប្រទេសកម្ពុជា ដោយក្នុង១ថ្ងៃៗគ្រោះថ្នាក់បានសម្លាប់ជីវិតមនុស្ស និងបង្កឲ្យមានការរងរបួសធ្ងន់ ស្រាលជាច្រើននាក់ ព្រមទាំងបន្សល់ទុកនូវផលវិបាកដល់ក្រមគ្រួសារជនរងគ្រោះ និងសង្គមជាតិ ។ ទន្ទឹមគ្នានេះ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈម គួរឲ្យព្រួយបារម្មយ៉ាងខ្លាំងមួយ សម្រាប់កម្មករនិយោគជិក ពិសេសអ្នកដែលកំពុងបម្រើការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងដែលមានប្រមាណជាង៧សែននាក់ ។

ដូច្នោះ យើងត្រូវខិតខំធ្វើការរួមគ្នាដើម្បីបញ្ចប់សោកនាថកម្មនៅលើដងផ្លូវ ព្រមទាំងផ្តល់នូវការការពារកាន់តែប្រសើរដល់កម្មករនិយោជិក ដែលកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ។ លោក នាយកអង្គការ អះអាងទៀតថា សិក្ខាសាលាខាងលើនេះ គឺជាសកម្មភាពទី៤ ដែលអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា រៀបចំឡើង និងអនុវត្តសំដៅផ្តល់ព័ត៌មានកាន់តែទូលំទូលាយ និងស៊ីជម្រៅដល់ថ្នាក់ដឹកនាំមន្រ្តីសហជីព ក្នុងគោលបំណងជួយដល់សហជីព អាចធ្វើសេចក្តីសម្រេចចិត្តអោយកាន់តែប្រសើរ ក្នុងការរួមចំណែកបន្ថែមទៀត និងកំណត់អំពីសកម្មភាពល្អៗជាមួយគំនិតផ្តួចផ្តើមថ្មីៗ សំដៅឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យចំពោះកិច្ចខិតខំបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សម្រាប់កម្មករនិយោជិក នៅកម្ពុជា ។

សូមបញ្ជាក់ថា យោងទៅតាមរបាយការណ៌ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរកឃើញថាក្នុងឆ្នាំ២០១៩ កម្មករនិយោជិកបំបើការងារលើវិស័យកាត់រសម្លៀកបំពាក់ និងផលិតផលស្បែកជើង ដែលធ្វើដំណើរមកបំពេញការងារចំនួន៦៩៨លើក គិតជាមធ្យមប្រមាណជា៥៨លើក ក្នុងរយៈពេល១ខែបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ១៥នាក់ស្លាប់ និងរបួសជាង១ពាន់នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner