អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់ បញ្ជាក់ថា កីឡាករ កីឡាការិនី ដែលគ្មានវិន័យ ទោះល្អតែគ្មានឱកាសជាប់ជម្រើសជាតិនោះទេ

អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ជា ពៅ បានបង្ហើបថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ដែលខកខានមិនបានរៀបចំការប្រកួតជាបន្តបន្ទាប់តាំងពីឆ្នាំ ២០២០មកម្លេះនោះ សហព័ន្ធគ្រោងរៀបចំការប្រកួតរយៈពេល៤ថ្ងៃ ដំណើរចាប់ពីថ្ងៃ ទី១៨ ដល់ថ្ងៃ ទី២១កុម្ភៈ ឆ្នាំ២០២១។

អគ្គលេខាងធិការរងខាងលើ បញ្ជាក់ថា ការប្រកួតនេះ គ្រោងនឹងបើកឲ្យក្លិបកីឡាវាយកូនបាល់ចូលរួមចំនួន១០ក្លិប ធ្វើការប្រកួតលើ៤វិញ្ញាសា មានដូចជា ៖វិញ្ញាសាវាយឯកក្តជនម្នាក់ៗទល់ម្នាក់បុរស វិញ្ញាសាវាយឯកក្តជនម្នាក់ទល់ម្នាក់នារិ វិញ្ញាសាវាយឯកក្តជនយុវជនអាយុក្រោម១៨ឆ្នាំ បុរស និង វិញ្ញាសាវាយគូរ។
អគ្គលេខាធិការរងរូបនេះ បញ្ជាក់បន្ថែមទៀតថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សហព័ន្ធយើងរៀបចំ ដើម្បីជ្រើសកីឡាករកីឡាការិនីឆ្នើមៗមកបំប៉នជាកីឡាករការិនីជម្រើសជាតិរបស់សហព័ន្ធហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អះអាងថា កីឡាករការិនីដែលជាប់ចំណាត់លេខ១ក្នុងជើងឯកថ្នាក់ជាតិនេះ មានឱកាសខ្ពស់ជាប់ជាកីឡាជម្រើស ប៉ុន្តែសហព័ន្ធក៍ពិនិត្យមើលលើវិន័យក្រមសិល៍ធម៍ផងដែរ ប្រសិនបើកីឡាករកីឡាការិនីជាប់ចំណាត់លេខ១ហើយគាត់ខ្វះវិន័យក្រមសិល៍ធម៍នោះ គឺសហព័ន្ធមិនជ្រើសរើសគាត់ជាជម្រើសជាតិឡើយ។

សូមបញ្ជាក់ថា កីឡាករការិនីដែលមានឱកាសជាប់ជាជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ មានឱកាសខ្ពស់ជាប់ជាកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់បំប៉នសមត្ថភាពជាមួយសហព័ន្ធចាប់ពី ឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ត្រៀមស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
