ស៊ីម៉ងត៍ចំនួន២០តោន បានផ្តល់ជូនដល់អង្គ ភាពកងពលតូចអន្តរាគមន៍លេខ៧ ដើម្បី សាងសង់ហេដ្ឋារចនា សំណង់នានា នៅក្នុងទីបញ្ជាការ

អត្ថបទដោយ៖
ជា សេឌី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារជំនួយការ តាមរយះ អនុសេនីយ៍ឯក វុំាង សុភា នាំយកស៊ីម៉ងត៍ចំនួន ២០តោន ប្រគល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ប្រាសាទព្រះវិហារ ដែលកំពុងតែសាងសង់ហេដ្ឋារចនា សំណង់អគារនានា នៅក្នុងទីបញ្ជាការ ដើម្បីប្រយោជន៍នៅក្នុងវិស័យការពារជាតិ ។

ពិធីនេះប្រគល់ ទទួលនេះធ្វើឡើង នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចទទួល    បដិសណ្ឋារកិច្ចពីសំណាក់ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧  និងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ។

បន្ទាប់ពីពិធីប្រគល់ទទួលបានបញ្ចប់ អនុសេនីយ៍ឯក វុំាង សុភា ព្រមជាមួយនឹងក្រុមការងារបានអញ្ជើញបន្តដំណើរ ចុះត្រួតពិនិត្យមើលឃ្លាំងសម្រាប់ដាក់អាវុធ គ្រាប់ នឹងសំណង់អាគារ ដែលកំពុងបន្តសាងសង់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧។​

លោកឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាសន៍ថា ជំនួសមុខអោយ ឯកឧត្តម មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ ចំពោះអនុសេនីយ៍ឯក វុំាង សុភា និងក្រុមការងារ ដែលបាននាំយកអំណោយ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែជួយទំនុកបំរ៉ុង ទាំងសម្ភារៈ មធ្យោបាយ និងថវិកា ក្នុងការទ្រទ្រង់កសាងអង្គភាព ក៏ដូចជាជួយអភិវឌ្ឍន៍ លើកស្ទួយជីវភាពគ្រួសារកងទ័ព ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ក្រោមការយកចិត្តទុកដាក់ និងការណែនាំរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានបន្តការងារក្នុងការកសាង ជួសជុលសំណង់អគារ និងផ្ទះស្នាក់នៅរបស់កងទ័ពបន្ថែម ដល់យោធិននៅក្នុងអង្គភាព ព្រមជាមួយនឹងការងារបង្កបង្កើនផល និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។ ពិសេសចូលរួមចំណែក ក្នុងផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ៕សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner