ក្រុមហ៊ុន Google ត្រៀមតភ្ជាប់ខ្សែកាបអុបទិករវាងអាមេរិក អង់គ្លេស និងអេស្បាញ

អត្ថបទដោយ៖
ស៊ុន លី


បរទេស៖ គម្រោងធំមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីបំផុតលើលោក Google ត្រៀមតភ្ជាប់ខ្សែកាបអុបទិករវាងសហរដ្ឋអាមេរិក អង់គ្លេស និងអេស្បាញ នឹងប្រកាសឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងតភ្ជាប់ខ្សែកាបក្រោមសមុទ្រនឹងក្លាយជាគម្រោងដំបូងបំផុតដែលក្រុមហ៊ុន Google ភ្ជាប់បណ្តាញទៅកាន់ប្រទេសអេស្បាញ។

គម្រោងតភ្ជាប់ខ្សែកាបនេះ បានក្លាយជាគម្រោងធំទីបួនរបស់ក្រុមហ៊ុន Google តភ្ជាប់ខ្សែកាបរវាងទ្វីបនិងទ្វីបក្រោមសមុទ្រ។ តាមផែនការគម្រោងនឹងអាចបញ្ចប់ទៅក្នុងឆ្នាំ 2022 ខាងមុខនេះ។

បច្ចុប្បន្ន 98 ភាគរយនៃបណ្តាញបច្ចេកវិទ្យាអ៊ិនធឺណេត ត្រូវបានដាក់ឱ្យដំណើរការក្រោមទឹកតាមរយៈខ្សែកាបអុបទិកឆ្លងកាត់សមុទ្រពីប្រទេសមួយទៅប្រទេសមួយ។ មធ្យោបាយនេះ ផ្ញើនិងទទួលព័ត៌មានកាន់តែលឿនឮរហ័សជាងមុន ជាពិសេសក្នុងអំឡុងពេលកូវីដ-19 ធ្វើឱ្យការចែកចាយព័ត៌មានក្នុងបណ្តាញឌីជីថលកាន់តែមានសន្ទុះថែមទៀត។

សូមបញ្ជាក់ថា ក្នុងពេលដែលការរឹតបន្តឹងគម្លាតសង្គមបានធ្វើឱ្យកុមារជាងមួយពាន់លាននាក់ បានឃ្លាតឆ្ងាយពីសាលារៀន ហើយសិស្ស-និស្សិតជាច្រើនលាននាក់ទៀតគ្មានអ៊ិនធឺណេតប្រើប្រាស់ ដោយសារបណ្ណាល័យ ហាងកាហ្វេ ព្រមទាំងសេវាសាធារណៈផ្សេងៗត្រូវបានបិទ។ តួលេខនៃការប្រើប្រាស់និងចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេតបានកើនឡើងពី 50 ទៅ 70 ភាគរយក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតជាសកល។

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner