ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងក្នុងភារកិច្ចការពារជាតិមាតុភូមិ របស់កង ពលតូចអន្តរាគមន៍លេខ៨ ក្នុងអំឡុងពេលជាង ១០ឆ្នាំកន្លងមកនេះ បានយ៉ាងល្អប្រសើរ

អត្ថបទដោយ៖
ជា សេឌី

ការថ្លែងកោតសរសើរ និងវាយតម្លៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើកឡើងនៅក្នុងពិធីប្រជុំសំណេះសំណាលសួរសុខទុក ជាមួយនាយ និងពលទាហាន នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមនឹងអង្គភាពវរសេនាតូចចំណុះទាំង៥ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅអគារទីបញ្ជាការកងពលតូចលេខ៨។

ឯកឧត្តម បានថ្លែងថា ទម្រាំយើងឈានមកដល់បច្ចុប្បន្ននេះ បងប្អូនមានការលំបាកជាង១០ឆ្នាំកន្លងមកហើយ។ ពិសេសរយៈពេល៤ឆ្នាំមុនដំបូង យើងមានការខ្វះខាតជាខ្លាំង ទាំងទឹកប្រើប្រាស់ និងស្បៀងអាហារ ជាដើម ។ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ព្រមជាមួយនិងដៃគូសម្ព័ន្ធមេត្រីភាព បានធ្វើឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ អាចពង្រឹងសមត្ថភាពខ្លួនបានយ៉ាងរឹងមាំ ក្នុងកិច្ចការធានាដល់បងប្អូនដែលឈរជើង តាមបណ្តាគោលដៅចំណុចខ្ពស់ នៃបណ្តោយព្រំដែន រវាងកម្ពុជា និងថៃ។ ឯកឧត្តមថ្លែងបន្តថា ក្រៅពីភារកិច្ចស្នូល អង្គភាពលេខ៨ ក៏បានដាក់ចេញផែនការ ប្រឡងប្រណាំង ដើម្បីបំផុសឲ្យកងទ័ពចូលរួមក្នុងការងារកសាងអង្គភាព កសាងប្រព័ន្ធការពារឱ្យរឹងមាំ និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅបន្ថែមដល់កងទ័ព និងគ្រួសារកងទ័ព។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានធ្វើការផ្តាំផ្ញើ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ធ្វើយ៉ាងណាអនុវត្តឲ្យបានល្អវិន័យទូរទៅរបស់កងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវមានឆន្ទៈតស៊ូក្នុងការងារ។ ដើម្បីលើកកម្ពស់សមត្ថភាពការងារប្រកប់ដោយគុណធម៏ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អ ជាមួយនាយទាហាន ពលទាហានក្នុងអង្គភាព ពិសេសយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យ និងចូលរួមអនុវត្តនូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner