នគរបាលប៉ុស្ដិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក  ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣០  ខែមករា  ឆ្នាំ ២០២១ នេះ  កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចក្នុងផ្ទះសង់ថ្មីគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ 

 ជនសង្ស័យមាន ឈ្មោះ ទូច ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ(មានសារធាតុញៀន) បានប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ សយ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរវិស្វករសំណង់ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវ៦០៨ ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ បាត់បង់កញ្ចក់០១ផ្ទាំង , សម្ភារៈបន្សល់ទុកកាបូបស្ពាយ០១ , កន្ត្រៃកាត់ដែក០១ , កាំបិតបុ័ងតោ០១ ដុំថ្ម០១ដុំ ។ 

  បច្ចុប្បន្ន ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕  ដោយ  ៖  ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner