អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០២លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៧៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០២លាន៦៣ម៉ឺន៥ពាន់១៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន២១ម៉ឺន៦ពាន់៤១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៤លាន៣២ម៉ឺន៩ពាន់២៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៦លាន៥១ម៉ឺន២ពាន់១៩៣នាក់ ស្លាប់ចំនួន៤៤ម៉ឺន៧ពាន់៤៥៩នាក់ និងជាសះស្បើយចំនួន១៦លាន១៩ម៉ឺន៩ពាន់៥៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៧៣ម៉ឺន៤ពាន់២៦នាក់ ស្លាប់ចំនួន១៥ម៉ឺន៤ពាន់១៨៤នាក់ និងជាសះស្បើយ១០លាន៤០ម៉ឺន៩ពាន់១៦០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន១១ម៉ឺន៩ពាន់៤៧៧នាក់ ស្លាប់២២ម៉ឺន២ពាន់៧៧៥នាក់ និងជាសះស្បើយ៧លាន៩៦ម៉ឺន៦៤៣នាក់ ៕ ប្រភព៖ worldometers

