ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយ គ្រូពេទ្យបង្អែកនៅស្រុកតំបែរខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិនតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំនិងជាអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ប្រមាណជិត១០០នាក់ មកពីមន្ទីរពេទ្យបង្អែក និងមណ្ឌល សុខភាពនានា ក្នុងស្រុកតំបែរ នឹងនាំយកសម្ភារះរួមមាន៖ អាវរងារ របាំងមុខ ,សៀវភៅក្រមង៉ុយ នឹងថវិការ ជូនដល់មន្ទីពេទ្យបង្អែកស្រុកតំបែរខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃសៅរ៏២រោច ខែមាឃឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣០ខែមករា ឆ្នាំ២០២១ ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងបុគ្កលិកនែការិយាល័យសុខាភិបាលស្រុកតំបែរទាំងអស់ ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៌ថា សម្ភារះដែលឯកឧត្តមនាំយកមកផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត នៃជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ចែកជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស កំពុងស្នាក់នៅធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកតំបែរ។
ឯកឧត្តមចាយ បូរិន ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយទោសបីពិភពលោករកឃើញវ៉ាក់សាំងការពារក្តីក៏យើងនៅតែប្រុងប្រយ័ត្នជានិច្ច។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាស់អោយបានជាប្រចាំ។
ឯកឧត្តមចាយ បូរិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។
ការឃ្លាតឆ្ងាយពីក្រុមគ្រួសារមួយរយៈក្នុងអំឡុងពេលធ្វើចត្តាឡឺស័ករបស់ក្រុមគ្រូពេទ្យប្រចាំការគឺជាការលះបង់ផង ជាកាតព្វកិច្ចផង និងការស្ម័គ្រចិត្តផង។
ដូចនេះ គ្រប់សកម្មភាពរបស់យើង ត្រូវមានការលើកទឹកចិត្តចំពោះអ្នកជំងឺ និងគ្រូពេទ្យ. ពិសេសចំពោះគ្រូពេទ្យ រួមទាំងអ្នកពាក់ព័ន្ធផង ត្រូវមានការទទួលខុសត្រូវខ្ពស់ណាស់ទើបការធ្វើចត្តាឡឺស័កនេះ ទទួលបានជោគជ័យ។
ក្នុងឪកាសនោះដែរឯកឧត្តម ចាយ បូរិនក៏បានអញ្ជើញពិនិត្យមើលការដ្ឋានដែលកំពុងតែដំណើរការសាងសង់អគារមន្ទីពេទ្យថ្មីដែលឧបត្ថម្ភដោយឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ នឹងបានអញ្ជើញសាកសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសំរាក់ព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកស្រុកតំបែរផងដែរ៕













