សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលជួយឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងក្រុងតាខ្មៅកាន់តែខ្ពស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។
គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។
ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ ជាពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។
គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាសគាំទ្រដែលពាក្យស្លោក ដែលស្នើឡើងដោយឯកឧត្តម ចម ប្រសិទ្ធ ដែលលើកឡើងថា ទឹកស្អាតសម្រាប់ទាំងអស់គ្នា ការកំណត់ទិសដៅនេះ ធ្វើឲ្យយើងគិតគូដ៏ហ្មត់ចត់បំផុត នូវសកម្មភាពទាំងឡាយ ដើម្បីផ្ដល់ទឹកស្អាតសម្រាប់ទាំងអស់គ្នា ហើយនេះ ក៏ជាផ្នែកមួយដែលគួរនិយាយឡើងវិញទាក់ទិន ការប្រកាសរបស់សម្តេច កាលពីឆ្នាំ១៩៨៧ មុនពេលឈានជើងទៅចរចា ដើម្បីស្វែងរកដំណោះស្រាយកម្ពុជា នៅហ្វែអង់តាដឺន័រ ប្រទេសបារាំង ជាមួយនឹងសម្ដេចព្រះនរោត្តម សីហនុ ពេលនោះ ការរៀបចំផែនការសម្រាប់ឆ្នាំ១៩៨៧ ។
សម្ដេចបានប្រកាសចេញនូវចំនុចអាទិភាព ៤យ៉ាង ដែលគប្បីយកចិត្តទុកដាក់ធ្វើការវិនិយោគ គឺទឹកផ្លូវភ្លើងមនុស្សឥឡូវនេះ យើងនៅតែប្រើប្រាស់វាបន្តទៅទៀត គ្រាន់តែប្ដូរមុំធនធានមនុស្ស ទៅជាទី១ ហើយបញ្ហាទឹក នៅតែជាបញ្ហាជាអាទិភាពរបស់យើង ។ នៅពេលនោះមិនមែនទឹកសម្រាប់ការស្រោចស្រពប៉ុណ្ណោះទេប៉ុន្តែទឹកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋរបស់យើងផងដែរ។
សម្តេចថា យើងបានធ្វើត្រូវលើរឿងនេះក្នុងរយៈពេលជាង ៣០ ឆ្នាំរួចមកហើយ ។ហើយសម្ដេចថាអាទិភាពទាំង ៤នេះនឹងត្រូវមិនតិចជាង ៥០ឆ្នាំទៅមុខទៀតនោះទេ ក្នុងនោះ គឺទឹក ផ្លូវ ភ្លើង និងមនុស្ស នឹងផ្ដល់ជាអទិភាពសម្រាប់ការវិនិយោគជាបន្ត។
សម្រាប់ថ្ងៃនេះយើង បើកការដ្ឋានសាងសង់រោងចក្រប្រតិកម្មបាក់ខែង និងបើកឲ្យប្រើប្រាស់នៅរោងចក្រប្រព្រឹត្តិកម្មចំការមន ដែលបានបើកប្រើប្រាស់រួចទៅហើយដែរនោះ ។ ពាក់ព័ន្ធការរៀបចំពិធីថ្ងៃនេះ សម្ដេចនៅតែរំលឹកថា នេះគឺជាសមយុទ្ធទី ២ ដែលសមយុទ្ធលើកទី១ កាលពីថ្ងៃទី២២ ខែមករា កន្លងទៅ ក្នុងដំណាក់កាល covide 19 ដោយរក្សាគម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះពីគ្នា ។
សម្ដេចថាអ្វីដែលយើងបានខិតខំថ្ងៃនេះគឺជាសមិទ្ធផលដែលយើងបានធ្វើកិច្ចសហការជាមួយបារាំងនិងសហភាពអឺរ៉ុបផងដែរក្នុងនោះគឺមាន ២ ជំហាន ទី១យើងនឹងផលិតទឹកស្អាតដែលមានសមត្ថភាពផលិតចំនួន ១៩ ម៉ឺនប្រាំពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលត្រូវបញ្ចប់នៅឆ្នាំ២០២២ យើងប្រើប្រាស់ថវិកា ២៤៧លានដុល្លារសហរដ្ឋអាមេរិក ។ និងជំហានទី ២ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៥ម៉ឺន៥000 ម៉ែត្រគីបក្នុងមួយថ្ងៃ សរុបយើងនឹងប្រើប្រាស់ថវិកាប្រមាណ៣៥៨លានដុល្លា ។
ជាថ្មីម្ដងទៀត សម្ដេចនៅតែរំលឹកថាកំណើនប្រជាពលរដ្ឋនឹងតម្រូវការរបស់ប្រជាពលរដ្ឋយើងពិសេសគឺការពង្រីកទីក្រុងពីរ៣០០គីឡូម៉ែត្ររហូតដល់ប្រមាណ ៧០០គីឡូម៉ែត្រ ដល់បច្ចុប្បន្ន ហើយតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើង ជាពិសេសគឺតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលពីមួយថ្ងៃទៅមួយថ្ងៃ ពិសេស គឺប្រវត្តិចាប់ពីឆ្នាំ១៩៦៩ យើងប្រើប្រាស់១៥ម៉ឺន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ តែក្រោយមកនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយរំដោះភ្នំពេញ ឆ្នាំ ១៩៧៩ គឺយើងគ្មានទឹកស្អាតប្រើប្រាស់នោះទេ អ្វីៗត្រូវបំផ្លាញទាំងអស់ ទើបតែឆ្នាំ១៩៩៤ ទេទើបយើងមានទឹកស្អាតសមល្មមប្រើប្រាស់តែការផ្គត់ផ្គង់មិនគ្រប់គ្រាន់នោះទេដោយសារតែទុយោទឹកខ្លះមានការបាក់បែក។
សម្ដេចតេជោ ថា បច្ចុប្បន្ននេះ តម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋយើងក្នុងក្រុង ប្រមាណ ៧៥ម៉ឺន៦០០ម៉ែត្រគីប ប៉ុន្តែយើងមានលទ្ធភាពត្រឹមតែប្រមាណ ៦០ម៉ឺនម៉ែត្រគីបប៉ុណ្ណោះ ដែលយើងខ្វះទឹកស្អាតប្រមាណ ១៥ម៉ឺនម៉ែត្រគីបទៀត បានន័យថា យើងមានប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺនគ្រួសារ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។
សម្ដេចបានយកឱកាសនេះអបអរសាទរជាមួយអ្វីដែលបានកើតឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដ៏កំសត់របស់យើង។ជាមួយនេះយើងខិតខំ ដើម្បីវិនិយោគផ្ទាល់គ្រាន់តែក្នុងឆ្នាំ២០២០ សម័យកូវីដ យើងបានដាក់ទុនវិនិយោគ ប្រមាណ១២១៥លានដុល្លា ដោយឡែកសម្រាប់ឆ្នាំ២០២១ នេះយើងគ្រោងវិនិយោគផ្ទាល់១៤០០លានដុល្លាទៀត។
ជាថ្មីម្ដងទៀតសម្ដេចថ្លែងពីការគ្រប់គ្រងកូវីដ១៩ ដែលមកដល់ ពេលនេះនៅលើពិភពលោកទាំងមូលក៏ដូចក្នុងតំបន់មិនទាន់ស្រាកស្រាន្តទេរាប់ទាំងកម្ពុជាយើងផងដែរ។ សម្តេចយកអឱកាសនេះសុំនូវការយោគយល់ចំពោះបងប្អូនជនរួមជាតិ ជាពិសេស គឺបងប្អូនដែលកំពុងធ្វើចតាឡីស័ក នៅតាមព្រំដែនប្រមាណជាង ៧ពាន់នាក់ក្នុងខេត្តទាំង ៧ ប៉ុន្តែខេត្តដែលធ្វើចាក់តាឡេសាក់ច្រើនជាងគេបន្ទាយមានជ័យ ៣៦០០នាក់ ឧត្តរមានជ័យជាង ២០០០នាក់ បាត់ដំបងជាង ១ពាន់នាក់ និងខេត្តផ្សេងៗត្រូវធ្វើចតាឡីស័ក ១៤ថ្ងៃមិនអាចដោះដូរបានទេគឺមិនអាចកាត់បន្ថយថ្ងៃបានទេ តម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃដាច់ខាត។ ដោយមិនអាច ៧ថ្ងៃ ឬ ១០ថ្ងៃបានទេ។ ជាក់ស្ដែង ស្ត្រីម្នាក់ ដែលបានឆ្លងនៅថ្ងៃនេះនៅខេត្តប៉ៃលិន ត្រូវធ្វើតេស្តលើកទី៣ ទើបអាចរកឃើញថា មានវិជ្ជមានកូវីត១៩ ។
សម្ដេចថា កូវីដមិនថាប្រទេសអ្នកមានវិទ្យាសាស្រ្តខ្ពស់នោះទេ សំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋជោគជ័យរបស់ប្រទេសកម្ពុជាយើង គឺការចូលរួមរបស់ប្រជាពលរដ្ឋ សម្ដេច នៅតែអង្វរករ ជាពិសេស គឺពិធីចូលឆ្នាំចិនមកដល់នៅពេលខាងមុខនេះ កុំភ្លេចបីការពារពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព។
យើងនៅតែបន្តការគ្រប់គ្រងនិងឈានទៅបន្តគ្រប់គ្រងតាមរយៈវ៉ាក់សាំងហើយពេលនេះយើងមានថវិកាប្រមាណ 5៥៧លានដុល្លារ បានមកពីសប្បុរសជនរបស់យើង ។ សម្ដេចក៏បានអរគុណ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ជាមួយនឹងសប្បុរសជនបង្ហាញពីសាមគ្គីភាពដើម្បីដោះស្រាយគ្រប់គ្រងទៅលើបញ្ហាកូវីដ19 នេះតាមរយៈការចូលរួម ។ សម្តេចថា ពេលនេះ យើងមាន១លានដុស បានពីចិន ដែលនឹងមកដល់ខែកុម្ភៈនេះ ដែលជើងទី១ នឹងមកដល់ ៦០ម៉ឺនដុសហើយ បន្ទាប់ពីចិន យើងនឹងទទួលពីអង្គការសុខភាពពិភពលោកចំនួន ៧លានដូសបន្ថែមទៀតក្នុងនោះយើងទិញតាមរយៈcovac ១លានដុសទៀតដូច្នេះយើងបាន ៩លានដូស ប៉ុន្តែវាមិនទាន់បានដល់ដៃទេ ប៉ុន្តែនេះគឺជាគម្រោងរបស់យើងថ្ងៃនេះយើងនឹងមានការប្រកាសបន្ទាប់ពីជំនួបបទូតអូស្ត្រាលីជាមួយនឹងឯកឧត្តមអូនព័ន្ធរដ្ឋយើងទទួលពីអូស្ត្រាលីចំនួន ៣លានដុសបន្ថែមទៀតពីអូស្ត្រាលីដែលស្មើនឹង ២៨លានដុល្លារអាមេរិកសម្រាប់រយៈពេល ពីឆ្នាំ២០២០ ដល់ ២០២៣ ដែលកញ្ចប់ដំបូងនឹងទទួលបាននៅពាក់កណ្ដាល ឆ្នាំ២០២១ ដែលយើងមានប្រមាណ ១លាន ៥សែននាក់នឹងទទួលបានវ៉ាក់សាំងនេះដែលសរុបយើងមាន១១លានដុស ដូចនេះយើងនៅខ្វះ ៩លានទៀត តើយើងបានមកពីណា? សម្ដេចថាសម្ដេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីចិនឥណ្ឌាប៉ុន្តែយើងបានគិតគូររួចហើយក្នុងការទិញពីអង់គ្លេសគឺអាស្រ្តាសេនេកា ដែលវាអាចរក្សាទុកក្នុងសីតុណ្ហភាព ២ទៅ៨អង្សាហើយដែលមានតម្លៃ ពី៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះ ។ ដូចនេះប្រភពយើងនឹងប្រើប្រាស់វ៉ាក់សាំងពីប្រទេសចិនប្រទេសអង់គ្លេសបើទោះបីត្រូវទិញពីអង់គ្លេសផ្ទាល់ក៏យើងអាចមានលទ្ធភាពយើងត្រូវត្រៀមបម្រុង ២០លានដុសសម្រាប់មនុស្ស ១៣ លាននាក់ប៉ុន្តែឥឡូវនេះយើងកាត់បន្ថយពី80%មក ៦០% យើងត្រូវការមនុស្ស ១០ លាននាក់ដែលត្រូវចាក់វាក់សាំង។
ជាមួយនេះសម្តេចនៅតែប្រកាសថាការមកដល់វ៉ាក់សាំងដំបូងសម្ដេចត្រូវតែទៅទទួលហើយត្រូវតែចាក់មុនគេតែសម្ដេចសួរថាតើអ្នកណាអ្នកចាក់ឲ្យយើង ? តែទោះជាយ៉ាងណាសម្ដេចតេជោនៅតែប្រកាសថា សម្តេចត្រូវតែចាក់មុនគេព្រោះនេះគឺជាការបង្កើតនៃជំនឿសម្រាប់ប្រជាពលរដ្ឋ។
នៅថ្ងៃនេះដែរសម្ដេចថា រឿងមួយទៀតប្រជាពលរដ្ឋយើង ពិតជាចង់ដឹងថា តើតំណក់ប្រេងយើងដល់ណាហើយ? បន្ទាប់ពីការប្រកាសថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ គាប់ជួននឹងខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ អណ្ដូងទី១របស់យើង ដំណើរការបានរយៈពេល ៣៣ថ្ងៃ អណ្ដូងទី២ ទើបតែដំណើរការអណ្ដូងទី១របស់យើងមានឈ្មោះថា AOb1D គឺផលិតបាន ១២៣៦បារ៉ែលក្នុង១ថ្ងៃ ក្នុងរយៈពេល ៣៣ថ្ងៃ ផលិតបាន អណ្ដូងទី១ នេះមាន ៤ម៉ឺន ៧៨៨ បារ៉ែល។ អណ្តូងទី២ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមករា ឈ្មោះថា AO4D
កំពុងតែចែករវាងផុកនិងប្រេង ដំបូងបានតែផុកទេបន្ទាប់មក បានយើងទទួលប្រេងសុទ្ធ។ ឥឡូវស្រុកយើងទើបនឹងបានតែ ៤ ម៉ឺន១០៥៦បារ៉ែលទេ។ នៅសល់អណ្ដូងទី៣ ទី៤ និងទី៥ នឹងត្រូវបន្តការបូប បន្តបន្ទាប់ នៅក្នុងឆ្នាំ២០២១នេះ។ តាមការប្រមាណ យើងនឹងទទួលបានក្នុងមួយថ្ងៃយើងនឹងទទួលបានពី ៧០០០ទៅ ៧៥០០ បារ៉ែលតែប៉ុណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់មានឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចទេ ពិតហើយដែលជាការចាប់ផ្ដើមមួយដ៏ល្អនៃដំណើរការឧស្សាហកម្មប្រេងនិងឧស្ម័ននៅកម្ពុជា។ យើងនឹងបន្តជាមួយអ្នកវិនិយោគដទៃទៀត រាប់ទាំងក្រុមហ៊ុនតូតាល់របស់បារាំង។ កាលខ្ញុំចរចាជាមួយ ,ប្រធានាធិបតីសាកូហ្ស៊ី យើងបានធ្វើសម្បទាន ប្លុកប្រេងឲ្យ តែរបស់ក្រុមហ៊ុនបារាំងស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។ ចឹងតំបន់ត្រួតគ្នារវាងកម្ពុជានិងថៃនោះយើងក៏ធ្វើសម្បទានទៅឲ្យក្រុមហ៊ុនបរទេស, ថៃក៏ធ្វើសម្បទានឲ្យក្រុមហ៊ុនបរទេស ដូច្នេះត្រូវធ្វើការចរចារវាងកម្ពុជានិងថៃ និងជាមួយក្រុមហ៊ុនដែលទទួលបានសម្បទានយើងនឹងជំរុញការចរចាជាមួយនឹងភាគីថៃដើម្បីឈានទៅធ្វើអាជីវកម្ម។
ជាមួយនឹងការរៀបចំសេដ្ឋកិច្ចឡើងវិញសម្ដេចថាការគ្រប់គ្រងកូវិតជាបញ្ហាសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចឡើងវិញជាពិសេសគឺការធ្វើចតាឡីស័កនៅតាមច្រកទ្វារអន្តរជាតិទាំងព្រំដែនគោកនិងព្រលានយន្តហោះទាំងឡាយដោយយើងចាត់ទុកថាវាមានប្រសើរជាងថាវាអត់មាន។ ជាថ្មីទៀតសម្ដេចថា នឹងមិនដាក់ប្រទេសក្នុងគ្រាអាសន្នទាំងមូលឬផ្នែកណាមួយនៃប្រទេសនោះទេ បើទោះបីយើងមានច្បាប់ហើយក៏ដោយ ។ អ្វីដែលយើងអាចទប់ស្កាត់បានគឺការចូលរួមរបស់ប្រជាពលរដ្ឋ ហើយសម្ដេចមិនសង្ឃឹមថាឆ្នាំ ២០២១នេះបញ្ហាកូវីតនឹងត្រូវបញ្ចប់នោះទេ៕ ដោយលោក ព្រហ្ម វិចិត្រសុភា និងវណ្ណលុក






















