ថៃ៖ អត្រាប្រើប្រាស់ថាមពលឥន្ធនៈធ្លាក់ចុះជាង 12 ភាគរយកាលពីឆ្នាំ2020

បរទេស៖ យោងតាមការចេញផ្សាយរបស់នាយកដ្ឋានទទួលបន្ទុកកិច្ចការងារថាមពលសម្រាប់អាជីវកម្មរបស់ថៃ ឬ
DOEB នៅថ្ងៃពុធនេះបានប្រកាសថាជាលទ្ធផលឆ្នាំ2020 កន្លងទៅនេះ អត្រានៃការប្រើប្រាស់ថាមពលប្រេងឥន្ធនៈនៅទូទាំងប្រទេសមានការធ្លាក់ចុះប្រមាណជា 12.5 ភាគរយ។

មូលហេតុសំខាន់ដែលនាំឲ្យមានការថយចុះបែបនេះត្រូវបានគេដឹងដែរថា មកពីការរឹតបន្តឹងរបស់រដ្ឋាភិបាលក្នុងគ្រាដែលប្រទេសរងការវាយប្រហារដោយកូវីដកាលពីដំណាក់កាលដំបូងៗ ប៉ុន្តែមកដល់ការផ្ទុះការរីករាលដាលសាជាថ្មីកាលពីខែធ្នូនោះថៃមិនបានបិទប្រទេសខ្លាំងដូចកាលពីដំបូងឡើយ ប៉ុន្តែជឿជាក់ថាបំរាមក្នុងកម្រិតណាក៏វានៅតែបង្កឲ្យមានផលប៉ះពាល់ដល់វិស័យថាមពលដដែល។

ប្រធាននាយកដ្ឋាន DOEB លោក Nantika Thangsuphanich បាននិយាយថាជាតួលេខប្រចាំថ្ងៃការប្រើប្រាស់
ថាមពលឥន្ធនៈបានធ្លាក់ចុះក្នុងអត្រា 62.3 ភាគរយ ឬជាធម្យមប្រមាណជា 7.3 លានលីត្រប៉ុណ្ណោះ ខណៈដែលការប្រើប្រាស់ថាមពលហ្គាសបានធ្លាក់ចុះដល់ទៅ 28.3 ភាគរយឬប្រមាណជា 3,900 តោនក្នុងមួយថ្ងៃ។

ប្រភពដដែលបានសរសេរទៀតថា ការធ្លាក់ចុះខ្លាំងនៃការប្រើប្រាស់ប្រេងឥន្ធនៈគឺត្រូវបានកើតឡើងភាគច្រើនបំផុតចន្លោះពីខែមេសាដល់ខែឧសភាដែលជាគ្រារដ្ឋាភិបាលបានប្រកាសបិទប្រទេសជាមួយនឹងបម្រាមដ៏តឹងរ៉ឹងហើយក្នុងនោះផងដែរតួលេខនាំចូលប្រេងឥន្ធនៈមកកាន់ប្រទេសថៃក៏មានអត្រាធ្លាក់ចុះ 8 ភាគរយផងដែរគឺក្នុងមធ្យមភាគត្រឹមតែ 882,398 បារ៉ែលក្នុងមួយថ្ងៃ។

ដោយឡែកប្រេងឆៅដែលនាំចូលប្រទេសថៃក៏ធ្លាក់ចុះ 1.1 ភាគរយគឺប្រមាណជា 845,113 បារ៉ែលក្នុងមួយថ្ងៃឬប្រមាណជា 37.2 ពាន់លានបាតក្នុងមួយខែ។ ប្រេងផ្សេងៗព្រមទាំងម៉ាស៊ូតសុទ្ធតែធ្លាក់ចុះដោយគេអាចមើលឃើញថាការប្រើប្រាស់ម៉ាស៊ូតបានធ្លាក់ចុះ 2.9 ភាគរយមកត្រឹមតែ 65.4 លានលីត្រក្នុងមួយថ្ងៃប៉ុណ្ណោះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner