អាហារូបករណ៍ជាង 200 កន្លែងសិក្សានៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃឡដ៍សម្រាប់ឆ្នាំ 2021

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ អាហារូបករណ៍ថ្នាក់បណ្ឌិត​ និងអនុបណ្ឌិតចំនួនជាង 200 កន្លែងលើជំនាញជាច្រើនសិក្សានៅសាកលវិទ្យាល័យឈៀងម៉ៃ ប្រទេសថៃឡដ៍ (សម្រាប់ឆ្នាំសិក្សា 2021) នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី18 ខែកុម្ភៈតទៅ។ អាហារូបករណ៍នេះ ផ្តល់ជូនថ្លៃសាលា សំបុត្រយន្តហោះ ថ្លៃស្រាវជ្រាវ និងប្រាក់ខែចំនួន 12,000 បាតក្នុងមួយខែ (អាហារូបករណ៍ពេញលេញ)។

បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍តាមប្រព័ន្ធអនឡាញ ដោយរៀបចំសំណុំបែបបទទាំងអស់ជា File PDF ឬ JPEG ហើយ Upload តាមអាស័យដ្ឋានhttp://admission.grad.cmu.ac.th/admissions/indexth.php?p=104&tab=1 និងជ្រើសរើសជំនាញសិក្សាតាមអាស័យដ្ឋាន http://admission.grad.cmu.ac.th/admissions/indexeng.php?p=103&tab=2

បញ្ជាក់ អាហារូបករណ៍នេះបើកទទួលពាក្យចាប់ពីថ្ងៃទី18 ខែកុម្ភៈ ដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2021 (សម្រាប់ឆមាសទីមួយ) និងថ្ងៃទី11 ខែសីហា ដល់ថ្ងៃទី10 ខែតុលា ឆ្នាំ2021 (សម្រាប់ឆមាសទីពីរ)។ សម្រាប់សេចក្តីលម្អិត សូមចូលទៅកាន់គេហទំព័រសាកលវិទ្យាល័យឈៀងម៉ៃ  http://admission.grad.cmu.ac.th/admissions/indexeng.php

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner