សែលកាតផ្តល់ប្រាក់រង្វាន់៥០ម៉ឺនដុល្លារដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ សែលកាតនៅថ្ងៃទី ៥ ខែកុម្ភះឆ្នាំ ២០២១ នេះបានប្រកាសផ្តល់ប្រាក់រង្វាន់សរុបចំនួនរហូតដល់៥០ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ដែលមានរយះពេល១២ខែកន្លងមក។

គួរបញ្ជាក់ថាប្រាក់រង្វាន់រួមមាន៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ២០២០ថ្មីស្រឡាង ២ គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ ២០២០ ចំនួន ២រង្វាន់ រៀងរាល់សប្តាហ៍ រួមទាំង ទឹកប្រាក់សម្រាប់ហៅចេញចំនួន $100 ឬទិន្នន័យ ៥00 មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់អ៊ីនធើណិតភ្លាមៗ។

លោក នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត អៀន វ៉ាតសុន (Ian Watson) បាននិយាយ ថា៖ “ យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង”។

អ្នកស្រី ឡឹម ឆាយចាន់ថុល មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានឈ្នះរថយន្តថ្មីម៉ាក Toyota Rush 2020 ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត។

អ្នកស្រីថា“ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំពិតជាបានត្រូវរង្វាន់ឡាន១គ្រឿងនេះមែន។ខ្ញុំនិងគ្រួសារខ្ញុំ គឺអត់ចេះបើកបរឡានទេ ហើយពួកយើងមកទទួលរង្វាន់ពីក្រុមហ៊ុនសែលកាតនេះ គឺសុំពឹងពាក់អ្នកជិតខាងអោយជួយបើកជូនទៅវិញ“។

គួររំលឹកផងដែរថា អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ ជាប្រជាពលរដ្ឋមកពីភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ លោកស្រី ចាន់ថុលមានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ។

ក្រៅពីផ្តល់ជូររង្វាន់ធំក្រុមការងារសែលកាតក៏បានប្រគល់ជូនរង្វាន់ដល់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ សុខ ខារិន ជាមន្រ្តីរាជការ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ធឿន ចាន់នុន ជាអាជីវករ មកពីខេត្តបាត់ដំបង៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner