គម្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 របស់នាយករដ្ឋមន្រ្តីនៅថ្ងៃទី10 ខែកុម្ភៈត្រូវបានលុបចោល

ភ្នំពេញ ៖ គម្រោងនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ ត្រូវបានលុបចោលដោយសារលក្ខខណ្ឌនៃការទទួលចាក់វ៉ាក់សាំងមិនសមស្របនឹងអាយុ។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៖ «ជនរួមជាតិជាទីគោរព ខ្ញុំទើបតែបានទទួលព័ត៌មាន តាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតជាផ្លូវការពីការិយាល័យទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ Sinopharm ចាក់បាន តែចំពោះអ្នកដែលមានអាយុ ចន្លោះ ពី 18 ទៅ 59 ឆ្នាំតែប៉ុណ្ណោះ»។

សម្តេចតេជោបានបន្ថែមថា៖«សម្រាប់ខ្ញុំដែលមានអាយុលើសពី68 ឆ្នាំខ្ញុំមិនអាចទទួលថ្នាំបង្ការបានទេ ដូច្នេះកម្មវិធីចាក់វ៉ាក់សាំងដែលបានគ្រោងទុកនៅថ្ងៃទី10 ខែកុម្ភៈឆ្នាំ 2021 នៅមន្ទីរ ពេទ្យកាល់ម៉ែត នឹងត្រូវលុបចោល» ។

បើតាមសម្តេចតេជោហ៊ុន សែនបញ្ជាក់បន្តថា៖« អាស្រ័យដោយទាំងខ្ញុំនិងទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី 60 ទៅហើយមិនអាចចាក់បានទេ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner