​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​នៅ​មី​យ៉ា​ន់​ម៉ា​បើក​ដំ​ណើ​ការ​ឡើងវិញ​ផ្នែកខ្លះ ​ចំ​ពេល​ផ្ទុះ​ការ​តវ៉ា​ទ្រង់​ទ្រាយ់​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា

មី​យ៉ា​ន់​ម៉ា​៖​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ប្រព័ន្ធ​អ៊ិនធើណិត​នៅ​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​ស្តារ​ឡើងវិញ​ផ្នែក​ខ្លះ​ហើយ​ ​ចំ​ពេល​ដែល​ការ​បិទ​គេហទំព័រ​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ទូទាំង​ប្រទេស​បាន​បរាជ័យ​ ​ក្នុង​ការ​ទប់​ស្កាត់​កំហឹង​សាធារណៈ​ ​និង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​ដែល​បាន​ទម្លាក់​លោកស្រី​ ​អ៊ុង​ ​សាន​ ​ស៊ូ​ជី​ ​។​

តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​អង្គការ​ ណេ​ត​ប្លក់​ស៍ ​ដែល​ជំនាញ​ខាង​តាមដាន​ ​ការ​ផ្ដាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ជុំវិញ​ពិភពលោក​ ​បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ​ប្រព័ន្ធ​អ៊ិនធើណិត​នៅ​មី​យ៉ា​ន់​ម៉ា​បាន​ដំ​ណើ​ការ​ឡើងវិញ​ខ្លះ​ហើយ​ ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ​ (​ម៉ោង​ក្នុង​តំបន់​) ​ខណៈ​ដំ​ណើ​ការ​នៃ​បណ្តាញទំនាក់ទំនងសង្គម​នៅតែ​មាន​ក​ម្រិ​ត​ ​។​

សូម​ជម្រាប​ថា​ ​ក្រោយ​ដណ្តើម​អំណាច​បាន​ ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​បិទ​ខ្ទប់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​ដូចជា​ ​Face​book​ ​T​wit​t​e​r ​និង​ ​Inst​a​gram​ ​ដោយ​សំអាង​លើ​ហេតុផល​រក្សា​ស្ថេរ​ភាពជា​តិ ​ព្រមទាំង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយ​ឆ្នាំ​ ​៕​ ​ប្រភព​៖​ ​A​F​P

A
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner