ទិដ្ឋភាពពលរដ្ឋភូមារាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃអាទិត្យ នៅរ៉ង់ហ្គូនដែលជាទីក្រុងធំជាងគេបង្អស់របស់ភូមា

អត្ថបទដោយ៖
AMS OneMinute

នេះជាបាតុកម្មធំជាងគេបង្អស់នៅភូមាចាប់តាំងពីការធ្វើបដិវត្តន៍ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ២០០៧ មក។

ស្ថានការណ៍ដ៏ក្តៅគគុកនៅភូមាអាចនឹងអូសបន្លាយយូរ ហើយការវិលត្រលប់ទៅរកភាពប្រក្រតីភាពវិញ មិនមែនជារឿងងាយស្រួលឡើយ។

ស្ថិរភាពនយោបាយ ជាកត្តាមិនអាចខ្វះបានក្នុងការធានាសុខសន្តិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដំណើរការលទ្ធិប្រជាធិបតេយ្យ។

បើបាត់បង់សុខសន្តិភាពហើយ កុំថាឡើយសិទ្ធិទទួលការអប់រំ សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបការ សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សូម្បីតែសិទ្ធិរស់រានមានជីវីតក៏គ្មានផង!

📷 VOA Khmer

ads banner