សែម បញ្ញា៖ សុខចិត្តបោះបង់អាជីពជាកីឡាករទូកប្រពៃណីមកស្រវ៉ាទូករ៉ូអ៊ីង ព្រោះមានមហិជ្ជតាចង់ឈ្នះមេដាយជូនកម្ពុជា

អត្ថបទដោយ៖
សារ៉ាន ទីងី

កីឡាករដែលមានបទពិសោធន៍ក្រាស់ក្រែលនៅលើផ្ទៃទឹក ទាំងទូកប្រពៃណី និងទូករ៉ូអ៊ីង សែម បញ្ញា បានសម្រេចចិត្ត បោះចោលទូកប្រពៃណី ងាកមកសម្រួចហ្វឹកហាត់ទូករ៉ូអ៊ីងវិញ ព្រោះមានមហិជ្ជតា​ចង់ឈ្នះមេដាយមាសជូនកម្ពុជា​ពីកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ។
សែម បញ្ញា អះអាងថា ដើមឡើយ រូបគេគឺជាអ្នកជំនាញទូករ៉ូអ៊ីងម្នាក់ ហើយក៍ធ្លាប់ជាប់ជាជ្រើសជាតិក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប៉ុន្តែមិនធ្លាប់ដណ្តើមបានមេដាយជូនកម្ពុជាពីលើឆាកអន្តរជាតិឡើយ បន្ទាប់មកក្នុងឆ្នាំ២០១៩ គេបានផ្អាកហ្វឹកហាត់បណ្តោះអាសន្ន ដោយសារតែជាប់ភារកិច្ចទៅជួយគ្រួសារ។

សែម បញ្ញា លើកឡើងទៀតថា មកដល់ឆ្នាំ២០២១នេះ គេបានបោះបង់ទូកប្រពៃណីមួយចោល ខណៈដែលកីឡាករវ័យក្មេងនៅក្នុងក្លិបរូបនេះ ចាប់ផ្តើមមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមប្រជែងទទួលបានលទ្ធផលល្អជូនក្លិបហើយ ។ ដូច្នេះ ការផ្អាក​ពីទូកប្រពៃណីងាក​ទៅសម្រួចហ្វឹកហាត់​ទូករ៉ូអ៊ីង​វិញ គឺជាឱកាសដែលធ្វើឲ្យគេបានឈានទៅសម្រេចក្តីស្រម៉ៃ ឈ្នះមេដាយមាសជូនកម្ពុជា សាងកេរ្តិ៍ឈ្មោះជូនក្លិប និងខ្លួនឯង។

សូមបញ្ជាក់ថា សែម បញ្ញា ក្នុងឆ្នាំ២០១៩ ក្រោយផ្អាកពីទូករ៉ូអ៊ីងមួយរយៈ ដោយសារតែគេជាប់ភារកិច្ចជាកីឡាករទូកប្រពៃណី និងជាប់ភារកិច្ចជាគ្រូបង្វឹក បង្ហាត់យុវជនថ្នាលភូមិពោធិ៍មង្គល ឃុំ ព្រែកតាតែន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គួររំលឹកថា សែម បញ្ញា ធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិនៅប្រទេសចិន និងធ្លាប់ទទួលបានការបណ្តុះបណ្តាលជំនាញទូកប្រពៃណីនេះនៅប្រថៃ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner